តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 អាវុធហត្ថខេត្តសៀមរាប បានជួយអន្តរាគមន៍ស្វែងរកឃើញ ក្មេងប្រុសបាត់ខ្លួនដោយជោគជ័យ!
សៀមរាប៖ នាយប់ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍លើករណីបាត់កូនប្រុសម្នាក់ មានទីលំនៅក្នុងភូមិច្រនាង ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រីស្នំ ចុះដល់ទីតាំងគេហដ្ឋានខាងលើ ធ្វើការស្រាវជ្រាវតាមស្វែងរកក្មេងប្រុសដែលបាត់ខ្លួននោះ រហូតប្រទះឃើញ និងបានប្រគល់ជូនក្រុមគ្រួសារវិញដោយសុវត្ថិភាព។










