កំពង់ចាម :ប្រជាពលរដ្ឋរស់នៅម្ដុំផ្សារស្រែវាល ស្ថិតក្នុងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យអ្នកយកព័ត៌មានយើងដឹងថា បច្ចុប្បន្នបញ្ហាល្បែងភ្នាល់ស៊ីសងបានកើតមានយ៉ាងពេញបន្ទុក នៅក្នុងមូលដ្ឋាន ផ្សារស្រែវាល ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចសម បានកើតមានល្បែងភ្នាល់តាមអញឡាញដូចជា មាន់ជល់ ល្បែងឡូតូតូចធំ មានលេខ៥លេខ ៣នាទីចេញម្តងតាមប្រព័ន្ឋ onlineយ៉ាងពេញបន្ទុក ។
ដែលល្បែងភ្នាល់ទាំងនេះត្រូវបានប្រជាពលរដ្ឋរស់នៅតំបន់នោះបញ្ជាក់ឲ្យដឹងថា គ្រាន់តែនៅបរិវេណផ្សារស្រែវាល គឺកើតមានមិនក្រោមពី៨ទៅ១០ទីតាំងនោះឡើយ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះបានបញ្ជាក់ប្រាប់អោយអ្នកយកព័ត៌មានយើងដឹងទៀតថា ល្បែងភ្នាល់មាន់ជល់ឡូតូតាមអនឡាញ មិនស្របច្បាប់ទាំងនោះបានកើតមានដុះស្លែយូរយារណាស់មកហើយ ។
ប៉ុន្តែក្នុងរឿងនេះពលរដ្ឋបានដាក់ការសង្ស័យថា ល្បែងកើតមានរាប់ឆ្នាំលោក វែន វ៉ាន់ មេប៉ុស្តិ៍នគរបាល មេសរជ្រៃ មិនបង្ក្រាបនោះ គឺជាការសំងំចាំតែទទួលផលពីមេល្បែងម្នាក់ឈ្មោះ បូរី ។
ប្រជាពលរដ្ឋនៅផ្សារស្រែវាលបានខ្សឹបប្រាប់ទៀតថា ក្នុងរឿងអាចជារឿងលោក វែន វ៉ាន់ មេប៉ុស្តិ៍លាក់ថ្នាក់លើមេរបស់ខ្លួន លោកអធិការស្រុក និងលោកស្នងការខេត្តកំពង់ចាម ក៏អាចថាបាន ។
ពាក់ព័ន្ធរាល់ការលើកឡើងពីប្រភពរបស់ប្រជាពលរដ្ឋនោះដែរ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ អ្នកយកព័ត៌មានយើង បានខលទូរស័ព្ទសុំការបំភ្លឺពីលោកមេប៉ុស្តិ៍មេ សរជ្រៃនោះផងដែរ ។ ប៉ុន្តែនៅពេលដែលលោកទទួលទូរស័ព្ទនិយាយលោកបានបញ្ជាក់ថា កំពុងជាប់រវល់រួចក៏បិទទូរស័ព្ទ ។
បច្ចុប្បន្នបញ្ហាល្បែងស៊ីសង ដែលបានកើតមាន ដោយគ្មានការបង្ក្រាបទប់ស្កាត់ ពីសំណាក់អាជ្ញាធរមូលដ្ឋាន មេប៉ុស្តិ៍រដ្ឋបាលមេសរជ្រៃ ប្រជាពលរដ្ឋកំពុងតែមានការព្រួយបារម្ភ អំពីបញ្ហាចោរលួចចោរឆក់ ចោរប្លន់ រួមនឹងអំពើហិង្សានៅក្នុងគ្រួសារ ដែលនេះជាបញ្ហាបារម្ភ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រស់នៅរបស់គាត់។
ដូចនេះក្រោយពីមានការចុះផ្សាយជូនដំណឹង ដល់លោក អធិការនគរបាលស្រុកស្ទឹងត្រង់ លោក ស្នងការនគរបាលខេត្តកំពង់ចាម អំពីបញ្ហាល្បែងស៊ីសងដោយមិនស្របច្បាប់ ដែលជាក្តីព្រួយបារម្ភ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាននេះហើយ..តើជាវិធានការក្តៅលោកអធិការនគរស្រុក លោកស្នងការនគរបាលខេត្តកំពង់ចាម មានចំណាត់ការបែបណា ទៅលើក្រុមបង្កើតល្បែងភ្នាល់ស៊ីសងដោយមិនស្របច្បាប់នៅតាមមូលដ្ឋាននេះ ។/






