(កំពង់ចាម)៖ ពលរដ្ឋក្នុងភូមិបឹងកុក២សង្កាត់បឹងកុក មិនថា ក្មេង ចាស់ ប្រុស ស្រី និងមន្រ្តីរាជការ កំពុងតែវក់វីក្នុងការផ្សងសំណាងល្បែងឆ្នោតកត់កន្ទុយលេខវៀតណាមដោយចាក់២លេខសង៩៧និងចាក់ ៣លេខសង ៨០០ ដោយគ្រាន់តែកាត់សុបិន្ត ពេលយប់ ឫអ្នកតាឱ្យយល់សពចាក់កន្ទុយលេខជាដើម។
សេចក្តីរាយការណ៍បានឱ្យម្ចាស់ទន្លេមេគង្គដឹងថា៖ កូនកញ្ច្រែង ល្អី កត់ឆ្នោតកត់កន្ទុយលេខឆ្នោតវៀតណាមដុះស្លែរនៅក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
បានដាក់ពង្រាយកូនកញ្ច្រែង ល្អីនៅតាមបណ្តាលភូមិ,ឃុំដើម្បី ចុះកត់ និងប្រមូលកន្ទុយលេខឆ្នោតវៀតណាមជាច្រើន មកឲ្យពួកខ្លួន ហើយបានបញ្ជូនលេខឆ្នោតទាំងនោះអោយទៅ មេឆ្នោតឈ្មោះ សុភ័ក្រ
នៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយហ៊ានឲ្យកូនកញ្ជែញ ល្អី លើកស្លាកល្បែងសុីសងថែមទៀតផង។ បើកជារៀងរាលថ្ងៃ បានដោយរលូន គ្មានអាជ្ញាធរមានសមត្ថកិច្ចណាចុះហាមឃាត់និងបង្រាបឡើយ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ កូនកញ្ជែញ ល្អី នៅកត់តាមផ្ទះបានបង្ហើបថា៖ ការកត់កន្ទុយលេខឆ្នោតវៀតណាមនេះយកទៅអោយមេ ឈ្មោះ សុភ័ក្រ នៅភូមិបាជ័យ ឃុំអង្ករបាជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
អ្វីដែលកត់សំគាល់គឺពលរដ្ឋទាំងនោះគ្រាន់តែដេកពីយប់ហើយសុបិន ឃើញរឿងអ្វី មួយឬហេតុការណ៍ប្លែកៗអ្វីមួយ ហើយពេលព្រឹកប្រលឹមឡើងគាគរគ្នា កាត់ចេញជាលេខ ខ្លះទៀតឱ្យតែមានមនុស្សស្លាប់ យកអាយុមកកាត់ជាលេខរួចចាក់តែម្តង។
រួចនាំគ្នាចាំផ្ទៀង រាល់ម៉ោង៤ល្ងាច ដូចគេថា៖(ថ្ងៃស្ដាយលេខល្ងាចលុយ?)។
រាល់សកម្មភាពទាំងនេះមិនត្រូវបានសមត្ថកិច្ច ឃុំបឹងកុក២ ចុះចាប់បង្ក្រាបទេ!(ទំនងជាប់ពាក់ព័ន្ធ?)សង្យ័យមានភាគហ៊ុនហើយមើលទៅ,,,?។
គួររម្លឹកថា៖ អ្វីដែលចាប់អារម្មណ៍ និងពង្វក់ស្មារតីឱ្យពលរដ្ឋខ្មែរញៀននិងល្បែងកត់កន្ទុយលេខវៀតណាមទាំងនេះផ្សងសំណាងជាមួយឆ្នោតវៀតណាមឡើងភ្លុកទឹកភ្លុកដីតែម្តង។ មានអ្នកខ្លះចាញ់អស់ទ្រព្យសម្បត្ដិ កើតជាជម្លោះ ក្នុងគ្រួសារ និង អំពើឆក់ប្លន់ផងដែរ,,,។
តើលក្ខណៈភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ចំណុច នៅឯណា…?
ទោះបីជាយ៉ាងណាក្ដី!មជ្ឈដ្ឋាននានា សូមស្នើសុំលោកឧត្ដមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម និងឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តកំពង់ចាម សូមមានវិធានការបង្ក្រាប មេល្បែងស៊ីសង និងកូនកញ្ជែញ ល្អី ដែលកត់ក្នុងទឹកដីក្រុងកំពង់ចាមនិងស្រុកកំពង់សៀមនេះ ឱ្យមានប្រសិទ្ធភាពផងចុះ ព្រោះថា៖ អ្នកលេងល្បែងឈ្នះមុខខ្លាញ់ អ្នកចាញ់មុខខ្លា បើចាញ់ច្រើនការណាអ្វីៗ ក៍ហ៊ានធ្វើ អាចកើតជាអំពើលួចប្លន់អសន្និសុខក្នុងមូលដ្ឋានទៀតផង៕













