ចែករំលែក៖

កម្លាំងស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ស្រាវជ្រាវ បង្រ្កាបបទល្មើសលួចម៉ូតូ និងទទួលផលចោរកម្ម ជនសង្ស័យសរុប ចំនួន ០៥នាក់ បញ្ជូនទៅតុលាការ

ឧត្តរមានជ័យ៖នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ យោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្ដរមានជ័យ លោកវរសេនីយ៍ទោ ហម ភិរក្ស ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ចុះស្រាវជ្រាវ និងបង្ក្រាប បទល្មើសលួចម៉ូតូ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិប្រាសាទភ្នំដី សង្កាត់បុស្បូវ ក្រុងសំរោង ចាប់ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៥នាក់ ក្នុងនោះអ្នកធ្វើសកម្មភាពលួច ចំនួន ០២នាក់ ៖

១.ឈ្មោះ ហាវ លីពៅ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់ បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ឃាត់បាននៅចំណុច ភូមិបុស្បូវ សង្កាត់បុស្បូវ ក្រុងសំរោង
២.ឈ្មោះ ម៉ៅ សុផៃ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអូរក្រវ៉ាន សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ មុខរបរ កសិករ ជាម្ចាស់ផ្ទះ យកម៉ូតូទៅទុកលាក់ ។

និងទទួលផលចោរកម្ម ចំនួន ០៣នាក់ ៖
១.ឈ្មោះ ព្រំ សុភាព ភេទប្រុស អាយុ ៣៦ ឆ្នាំរស់នៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង
២.ឈ្មោះ ជា ក្រចេះ ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង
៣.ឈ្មោះ ម៉ឺន សុខណា ភេទប្រុស អាយុ ៤៥ ឆ្នាំរស់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

Scroll to Top