ចំណេះដឹង.ស៊ើបអង្កេត

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ទីតាំងលក់ សម្ភារៈអាសអាភាសចំនួន ០៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាប បន្តបន្ទាប់គ្នាត្រឹមតែ១ថ្ងៃ!

ភ្នំពេញ៖ អាវុធហត្ថរាជធានីភ្នំពេញ ជនណា ចែកចាយ លក់ ជួល ដាក់តាំង បញ្ចាំង ឬ បង្ហាញ នៅទីសាធារណៈ នូវរូបភាពនិងសម្ភារៈអាសអាភាស ឬ កាន់កាប់ ដឹកជញ្ជូន នាំចូល នាំចេញ ផលិត រូបភាពនិងសម្ភារៈអាសអាភាស ដើម្បី […]

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ

ACU៖ អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកទទួលស្គាល់ថាបានទទួលប្រាក់ពី៩៣ ទៅ ៩៨លានដុល្លារ

(ភ្នំពែញ)៖ អង្គភាពប្រចាំអំពើពុករលួយ (ACU) បានបញ្ជាក់ថា អ្នកស្រី ឡេង ចាន់ណា, ចាន់ ឃិន, ផុន សាមាន ទទួលស្គាល់ថាបានទទួលប្រាក់ពី ៩៣ ទៅ ៩៨លានដុល្លារ អាម៉េរិក ពីមេ ២៥ ហើយបានយកលុយទាំងនោះ ទិញដីអភិវឌ្ឍគម្រោង ផ្តល់ការប្រាក់ទៅឱ្យមេ

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

នគរបាល​កម្ពុជា​ ចាប់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​ សាម៉ូអា ២នាក់​ ដែលបាញ់​ប្រហារ​ស.ម្លា.ប់​ជនជាតិ​អូស្ត្រាលី​នៅ​វៀតណាម រួច​រត់​គេចខ្លួន​មក​ខេត្ត​ព្រះសីហនុ

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្តីពីជោគជ័យនៃប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជនបរទេសពីរនាក់ ដែលបានប្រព្រឹត្តបទឧក្រិដ្ឋបាញ់ប្រហារយ៉ាងសាហាវនៅក្នុងប្រទេសវៀតណាម រួចរត់ភៀសខ្លួនចូលមកលាក់ខ្លួនក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្អែកតាមរបាយការណ៍ផ្លូវការ ករណីបាញ់ប្រហារនេះបានកើតឡើងកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ លើជនជាតិអូស្ត្រាលីចំនួន ២នាក់ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលបានបណ្តាលឱ្យជនរងគ្រោះម្នាក់បាត់បង់ជីវិតភ្លាមៗ និងម្នាក់ទៀតរងរបួសជាទម្ងន់។ ក្រោយកើតហេតុ អាជ្ញាធរមានសមត្ថកិច្ចវៀតណាមបានបើកការស្រាវជ្រាវយ៉ាងក្តៅគគុក

ព័ត៌មានក្ដៅ, ក្រសួង.ខេត្ត.មនុស្សធម៌, ចំណេះដឹង.ស៊ើបអង្កេត

កម្លាំងសមត្ថកិច្ចចាត់ការ ទុរេនបំបាំងកាយរាប់រយគីឡូ បន្លំលក់ក្នុងតំបន់ចម្ការសំឡូតចាស់

បាត់ដំបង÷ សមត្ថកិច្ចបានស្រាវជ្រាវរកឃើញឈ្មួញលក់ផ្លែទុរេនរាប់សិបគីឡូក្រាម ដែលមិនមានប្រភពច្បាស់លាស់ ដាក់តាំងលក់នៅក្នុងតំបន់ចម្ការក្នុងស្រុកសំឡូតចាស់ បន្លំភ្នែកអតិថិជន។ នៅព្រឹកថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០២៦នេះមន្ត្រីរដ្ឋបាលស្រុកដឹកនាំដោយ លោក ហែម ស៊ីណាក់ អភិបាលរងស្រុកសំឡូត បានចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ត្រង់ផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតក្នុងភូមិសាស្រ្តជាប់ដងផ្លូវស្រុកសំឡូតចាស់ក្រោយមានប្រភពពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋបានរាយការណ៍ឃើញម្ចាស់ផ្ទះអ្នកលក់ដូរមួយកន្លែងបានដឹកចូលនូវផ្លែទុរេនពីប្រភពខាងក្រៅហើយដាក់តាំងលក់ដុំ និងរាយដោយបន្លំថាជាទិន្នផលនៅក្នុងភូមិសាស្រ្តសំឡូតចាស់។ យោងតាមការសាកសួរម្ចាស់ផ្ទះអ្នកលក់បានឆ្លើយ មិនច្បាស់លាស់

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត

មន្ត្រីជំនាញចុះផ្អាកសកម្មភាពជីករណ្តៅចម្រាញ់រ៉ែមាស ខុសច្បាប់មួយកន្លែងក្នុងស្រុកភ្នំព្រឹក

បាត់ដំបង÷ អាជ្ញាធរ និងមន្ត្រីជំនាញចុះផ្អាកសកម្មភាពជីកេណ្តៅស្តុក និងចម្រាញ់រ៉ែមាសខុសច្បាប់មួយកន្លែងក្នុងស្រុកភ្នំព្រឹក។នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៦ នេះ អាជ្ញាធរ និងកម្លាំងចម្រុះ ដឹកនាំដោយលោក លឹម ប៊ុន លី ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង បានចុះបង្ក្រាបទប់ស្កាត់សកម្មភាពជីកអាងស្តុប និងចម្រាញ់រ៉ែមាសមួយកន្លែងពុំមានការអនុញ្ញាតិ នៅចន្លោះជើងភ្នំព្រឹកនិងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ផ្អាកការងារ​នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង​ ពាក់ព័ន្ធ​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ ក្រុមគ្រួសារ​ជនរងគ្រោះ​រំពឹង​ទទួលបាន​យុត្តិធម៌

(សៀមរាប)៖ យោងតាមប្រភពពីលោក ផែង វណ្ណៈ ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ បានឱ្យដឹងថា ប្រភពច្បាស់ការពីមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបថា ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ជាបណ្តោះអាសន្ន

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ទីតាំងផលិតបារីមួយកន្លែង សង្ស័យគ្មានច្បាប់អនុញ្ញាត នៅខណ្ឌកំបូល ពលរដ្ឋស្នើអាជ្ញាធរចុះពិនិត្យ

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជាពិសេស ឯកឧត្តម ​ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក ហុង ពិសិដ្ឋ អធិការនគរបាលខណ្ឌកំបូល មេត្តាចាត់វិធានការត្រួតពិនិត្យទីតាំងមួយកន្លែង ដែលសង្ស័យថា កំពុងបើកដំណើរការផលិតបារីក្លែងក្លាយ ដោយគ្មានច្បាប់អនុញ្ញាត

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រេចបញ្ចប់តំណែង ប្រធានសាខា ក.ប.ប បាត់បំបង និងលុបឈ្មោះពីក្របខណ្ឌមន្ត្រីរាជការ

ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម សម្រេចបញ្ចប់មុខតំណែង និងលុបឈ្មោះ លោក គឹម ប្រុស ប្រធានសាខា ក.ប.ប បាត់បំបង ចេញពីក្របខ័ណ្ឌមន្ត្រីរាជការ ពាក់ព័ន្ធករណីកាងឈ្មួញនាំចូលទុរេនពីប្រទេសថៃ៕

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

អគ្គនាយកដ្ឋាន ក.ប.ប.៖ បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង គឺបានចាត់វិធានការជាបន្តបន្ទាប់

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណជនជ្រាបថា បន្ទាប់ពីមានបាតុភាពលើភាពមិនច្បាស់លាស់លើករណីទុរេនដាក់លក់នៅផ្សារ ភួ ពុយ ខេត្តបាត់ដំបង អគ្គនាយកដ្ឋាន ក.ប.ប. បានចាត់វិធានការជាបន្តបន្ទាប់ ដូចខាងក្រោម៖ ១. នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦៖ អគ្គនាយកដ្ឋាន បានណែនាំឱ្យសាខា ក.ប.ប.

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់បង្ខាំងធ្វើទារុណកម្ម នៅខណ្ឌមានជ័យ

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ CONG ZHISHENG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន ដោយបានបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៧៖០០នាទីព្រឹក នៅចំណុចក្នុងបុរីប៉េង ហួត គម្រោង The Star

Scroll to Top