ចំណេះដឹង.ស៊ើបអង្កេត

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ

មន្ត្រីជំនាញអះអាងថាទុរេនដាក់លក់នៅផ្សារ ភួ ពុយ មិនមែនជាទុរេននាំចូលពីថៃទេ…

បាត់ដំបង៖ ក្រោយមានការផ្ទុះសារសំឡេងតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធការនាំចូលផ្លែទុរេនពីស្រុកសៀម (ថៃ) មកលក់អោយបងប្អូនខ្មែរយើងហូប នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦នេះ មន្ត្រីជំនាញនៃមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយមន្ត្រីជំនាញ កបប បានចុះពិនិត្យនិងសាកសួរព័ត៌មានពីអាជីវកចំនួន ០៨នាក់ ដែលកំពុងដាក់តាំងលក់ផ្លែទុរេន នៅក្នុងផ្សារ ភួ ពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង […]

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត

អគ្គស្នងការដ្ឋាននគរបាលជាតិ ច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គឺជាការបង្ខាំងពលរដ្ឋថៃ!

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ នេះ បានគូសបញ្ជាក់ថា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបំភ្លឺ និងច្រានចោលទាំងស្រុងនូវការចុះផ្សាយព័ត៌មានមិនពិត និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់សារព័ត៌មានក្នុងប្រទេសថៃ ដែលបានចោទប្រកាន់ថា កិច្ចប្រតិបត្តិការបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅអគារ ១៣ជាន់ ក្នុងភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, អន្តរជាត

ស្ថានទូតចិន​ ចេញព្រមានពីល្បិចបោកបញ្ឆោតការងារប្រាក់ខែខ្ពស់នៅក្នុងប្រទេសថៃ

(បាងកក)៖ ស្ថានទូតចិនប្រចាំប្រទេសថៃ កាលពីថ្ងៃសុក្រ បានចេញសេចក្តីជូនដំណឹងព្រមានដល់ពលរដ្ឋខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះល្បិចបោកបញ្ឆោតដែលអូសទាញមនុស្សឱ្យទៅកាន់តំបន់ព្រំដែនថៃ-មីយ៉ាន់ម៉ា ក្រោមរូបភាពផ្តល់ការងារដែលមានប្រាក់ខែខ្ពស់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន China Daily។ យោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូត ជនរងគ្រោះត្រូវបានគេល្បួងតាមរយៈការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ចំណូលច្រើន ឬកញ្ចប់ទេសចរណ៍តម្លៃថោក ប៉ុន្តែនៅពេលទៅដល់ ពួកគេត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពខុសច្បាប់ ដូចជាការឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងអនឡាញជាដើម។ ជនរងគ្រោះមួយចំនួនបានប្រឈមនឹងការបង្ខាំងសេរីភាព ការរំលោភបំពានលើរាងកាយ និងការឃុំខ្លួនដោយខុសច្បាប់ ដែលបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់ជីវិត និងសិទ្ធិសេរីភាពផ្ទាល់ខ្លួន។

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ករណីចោទប្រកាន់នគរបាលប៉ុស្តិ៍សាលាកំរើក ទីបំផុតការពិតត្រូវបានលាតត្រដាងសាមីខ្លួនសារភាពថាជាការយល់ច្រឡំ !

សៀមរាប៖ ករណីដែលបង្កឱ្យមានការវឬកញែកពេញបណ្ដាញសង្គម ក្រោយមានការចោទប្រកាន់ថានគរបាលសាលាកំរើក បានឃាត់ខ្លួន បង្ខំ និងដាក់ខ្សែរិតដៃបុរសម្នាក់ ដោយគ្មានភស្តុតាងនិងបង្កឱ្យម្ចាស់ខ្លួន និង គ្រួសារអាម៉ាស ទីបំផុតសាមីខ្លួន បានចេញមកសារភាពនិងទទួលស្គាល់កំហុស ហើយបានបញ្ជាក់ថា គឺជាការភ័ន្តច្រឡំប៉ុណ្ណោះ ។ នៅក្នងនោះលោក ចៅ បូរិន ក៏បានចូលរួមអំពាវនាវបងប្អូនពលរដ្ឋ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ច ដើម្បីរួមគ្នាលុបបំបាត់ឱ្យអស់គ្រឿងញៀន

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានព្រៃឈើ

មន្រ្តីបរិស្ថាន និងអាវុធហត្ថដេញបង្រ្កាបបានរថយន្តដឹកជញ្ជូនឈើខុសច្បាប់មួយគ្រឿង ក្នុងខេត្តព្រះវិហារ

ព្រះវិហារៈ កម្លាំងមន្រ្តីបរិស្ថាន និងអាវុធហត្ថក្នុងខេត្តព្រះវិហារបានសហការបង្រ្កាបបទល្មើសដឹកជញ្ជូនឈើ ខុសច្បាប់មួយករណីស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃពុធ ទី២២ ខែមេសានេះ ក្រោយពីទទួលបានសេចក្តីរាយការណ៍សុំអន្តរាគមន៍ពីប្រ​ធានសមាគម​យុវជន​ស្រលាញ់​ធម្មជាតិ​ លោកតាន់ គឹមសួររួចមក។ មន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍​ពី លោក តាន់ គីមសួរភ្លាម ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានស្នើសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីសុំកំលាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ និងកម្លាំងជំនាញបរិស្ថាន

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត

ក្រោមក្លឹបបាល់ទះ បង្កប់ល្បែងស៊ីសង៖ តើអាជ្ញាធរខណ្ឌ ៧មករា មើលរំលង ឬអត់ដឹងពិត?

ភ្នំពេញ៖ ទីតាំងតារាងបាល់ទះដ៏ធំមួយ ស្ថិតនៅក្នុងភូមិសាស្ត្រសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ កំពុងត្រូវបានប្រជាពលរដ្ឋ និងអ្នកចូលរួមសកម្មភាពនៅទីនោះ លើកឡើងថា បានបម្លែងខ្លួនពីទីកន្លែងកីឡា ទៅជាទីតាំងបង្កប់ល្បែងស៊ីសងច្រើនប្រភេទ ដោយមានការដាក់ភ្នាល់លុយច្រើនរាប់ពាន់ដុល្លារ។ តាមការរាយការណ៍ពីប្រជាពលរដ្ឋនៅជិតតំបន់ និងអ្នកទៅលេងកីឡា បានឲ្យដឹងថា សកម្មភាពល្បែងស៊ីសងត្រូវបានធ្វើឡើងយ៉ាងចំហ និងមានលក្ខណៈសកម្មជារៀងរាល់ថ្ងៃ ក្រោមស្លាកយីហោក្លិបបាល់ទះផ្សារដេប៉ូ ដែលត្រូវបានគេស្គាល់ថា ជាកម្មសិទ្ធិរបស់អ្នកមានឥទ្ធិពលមួយរូប។

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត

មន្ត្រី PMខេត្តសៀមរាបម្នាក់ យកលុយពីគេ១០,៥០០ដុល្លារ ជាថ្នូរនឹងរត់ការ ចូលក្របខ័ណ្ឌទាហាន លុះបរាជ័យ ទាក់ទងលែងបាន!

(សៀមរាប)៖ លោកវរសេនីយ៍ត្រី គង់ វីរៈ មន្ត្រីកងរាជអាវុធហត្ថ ខេត្តសៀមរាប បានធានារត់ការឱ្យយុវជនម្នាក់ ចូលក្របខ័ណ្ឌទាហាន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាថ្នូរនឹងលុយចំនួន ១០,៥០០$ (មួយម៉ឺនប្រាំរយដុល្លារ)។លុះជនរងគ្រោះពុំបានចូលក្របខ័ណ្ឌ ដូចការគ្រោងទុក ម្ចាស់ប្រាក់ក៏តាមទារលុយវិញ.!។ក្នុងនោះលោក គង់ វីរៈ សងប្រាក់ក្នុងស្ថានភាព រដិបរដុបម្ដងបន្តិចៗ ហើយនៅខ្វះ ៣.៥០០ដុល្លារទៀត

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

កម្លាំងនគរបាលខេត្តស្វាយរៀង បើកប្រតិបត្តិការបង្ក្រាបបទល្មើស Online Scams នៅសណ្ឋាគារ និងកាស៊ីណូ «TITANKING» ក្នុងក្រុងបាវិត ឃាត់ខ្លួនជនល្មើសចំនួន២៣នាក់

(ស្វាយរៀង)៖ កម្លាំងនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះទៅបង្ក្រាបបទល្មើស Online Scams ស្ថិតនៅសណ្ឋាគារ និងកាស៊ីណូ «TITANKING» ក្នុងក្រុងបាវិត ដោយឃាត់ខ្លួនជនល្មើសចំនួន២៣នាក់ ព្រមទាំងដកហូតសម្ភារមួយចំនួនទៀត។ ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង

ក្រសួង.ខេត្ត.មនុស្សធម៌, ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ

លោកចាងហ្វាងTNM ប្ដឹងលោក ចៅ កុជេង ព្រះរាជអាជ្ញារងខេត្តបាត់ដំបង ទៅក្រសួងយុត្តិធម៌ និងក្រុមប្រឹក្សាវិន័យ នៃអង្គចៅក្រម!

(ភ្នំពេញ)៖ លោក សែម បូរ៉ា ចាងហ្វាងសារព័ត៌មាន(TNM)បានប្ដឹងលោក ចៅ កុជេង ព្រះរាជអាជ្ញារង”កម្មសិក្សា”ខេត្តបាត់ដំបង ចូលក្រសួងយុត្តិធម៌ផង និងចូលក្រុមប្រឹក្សាវិន័យ នៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមផង.ហើយថែមទាំងប្ដឹងឧទ្ធរណ៍ ជំទាស់និងការសម្រេចរបស់លោក ចៅ កុជេង ទៀតផង..!!។ដោយអះអាងថា លោកព្រះរាជអាជ្ញារងកម្មសិក្សារូបនេះ ប្រើឆន្ទានុសិទ្ធិ ក្នុងការអនុវត្តនីតិវិធី មានភាពមិនប្រក្រតីលើសំណុំរឿង និងមិនមានតម្លាភាព

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ក្មេងទំនើង៧នាក់ (០២ក្រុមផ្សេងគ្នា) ដែលបង្កអំពើហិង្សា ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបានជាបន្តបន្ទាប់

(សៀមរាប)៖ ក្មេងទំនើង៧នាក់ មកពី២ក្រុមផ្សេងគ្នា ដែលបានបង្កអំពើរហិង្សា នៅចំណុចផ្លូវកៅស៊ូ ស្ថិតក្នុងភូមិប៉ាតត ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ស្រាវជ្រាវ និងឃាត់ខ្លួនបាន ជាបន្តបន្ទាប់ គិតត្រឹមថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦នេះ។ យោងតាមបណ្តឹងបរិហារ តាមរយៈវីដេអូ ដែលបងប្អូនប្រជាពលរដ្ឋ ថតបានសកម្មភាព កាលពីវេលាម៉ោង១៨

Scroll to Top