មន្រ្តីបរិស្ថាន និងអាវុធហត្ថដេញបង្រ្កាបបានរថយន្តដឹកជញ្ជូនឈើខុសច្បាប់មួយគ្រឿង ក្នុងខេត្តព្រះវិហារ
ព្រះវិហារៈ កម្លាំងមន្រ្តីបរិស្ថាន និងអាវុធហត្ថក្នុងខេត្តព្រះវិហារបានសហការបង្រ្កាបបទល្មើសដឹកជញ្ជូនឈើ ខុសច្បាប់មួយករណីស្ថិតនៅក្នុងឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ នាថ្ងៃពុធ ទី២២ ខែមេសានេះ ក្រោយពីទទួលបានសេចក្តីរាយការណ៍សុំអន្តរាគមន៍ពីប្រធានសមាគមយុវជនស្រលាញ់ធម្មជាតិ លោកតាន់ គឹមសួររួចមក។ មន្ទីរបរិស្ថានខេត្តព្រះវិហារបានឱ្យដឹងថា បន្ទាប់ពីទទួលបានការរាយការណ៍ពី លោក តាន់ គីមសួរភ្លាម ថ្នាក់ដឹកនាំនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ បានស្នើសុំគោលការណ៍ពីអភិបាលខេត្ត ដើម្បីសុំកំលាំងអន្តរគមន៍ពីកងរាជអាវុធហត្ថ និងកម្លាំងជំនាញបរិស្ថាន […]








