ចែករំលែក៖

បទល្មើសនេសាទគ្រប់ប្រភេទ រីកបណ្ដែតលើផ្ទៃទឹក បង្អួតអាជ្ញាធរ និងសមត្ថកិច្ចខេត្តតាកែវ តើជាឆ្នាំងបាយរបស់មន្ត្រីជំនាញមែនដែរឬទេ…?

ខេត្តតាកែវ ៖សេចក្តីរាយការណ៍ពីប្រជានេសាទ លក្ខណៈគ្រួសារ បានអោយដឹងថា បទល្មើសនេសាទ គ្រប់ប្រភេទ កំពុងរីកបណ្ដែតនៅលើផ្ទៃទឹក បង្អួតអាជ្ញាធរនិងសមត្ថកិច្ច មន្រ្តីជំនាញពាក់ព័ន្ធ ក្នុងស្រុកបុរីជលសា ខេត្តតាកែវ ប្រជានេសាទបានបន្តថា បទល្មើសនេះមានខ្នងបង្អែករឹងមាំនៅពីក្រោយខ្នង សមត្ថកិច្ចនិងមន្ត្រីជំនាញមិនហ៊ានទៅជិតនោះទេ។

ប្រជានេសាទមួយចំនួន បាននាំគ្នាលើកឡើងថា អាជ្ញាធរដែនអភិរក្សកំពុងតែបិទភ្នែក បណ្ដែតបណ្ដោយ ឲ្យមានបទល្មើសនេសាទ អណ្ដែតពេញលើផ្ទៃទឹក ហើយមន្ត្រីរដ្ឋរបាលសាលាស្រុកបុរីជលសារ កំពុងតែដេកលក់។

ពលរដ្ឋជាច្រើនគ្រួសារ ដែលប្រកបរបនេសាទស្របច្បាប់ បានរៀបរាប់ប្រាប់ទាំងទឹកភ្នែកឲ្យដឹងថា ទោះបីជារដូវបិទនេសាទក៏ដោយ ក៏មានអ្នកប្រកបរបរនេសាទខុសច្បាប់ ព្រោងព្រាតលើផ្ទៃទឹក ដែលបានដាក់របាំងណររ៉ាវ ឫហៅថា របាំងឈឹប ដែលមានក្រឡាញឹក ធ្វើឲ្យកូនមច្ឆាជាតិ គ្រប់ប្រភេទរងនូវ ការវិនាសហិនហោច ផុតពូជជាបណ្ដើរៗ។

ប្រភពបានបន្តអោយដឹងថា ការដាក់របាំងឈឹបក្រឡាញឹកបាន ព្រោះមានបុរសម្នាក់កាង នៅពីក្រោយខ្នង ទើបហ៊ានធ្វើបែបនេះ។ បើតាមប្រភពថា បុរសម្នាក់ឈ្មោះ សុខ ឡេះ ជាអ្នករត់ការបង់ សុយសារជូនមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន ខេត្តតាកែវ។

បទល្មើសនេសាទ ទាំងនេះសូម្បីតែមន្ត្រីនៅដែនអភិរក្ស ក៏ទទួលស្គាល់ថា កើតមាននៅខាងក្រោយលំនៅដ្ឋាន ប្រជាពលរដ្ឋព្រោងព្រាត ដោយមិនមានការបង្ក្រាបពីសមត្ថកិច្ចជំនាញម្ដងណាឡើយ។

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផល ខេត្ត តាកែវ ខេមបូឌាប៉ុស្តិ៍យើងមិនអាចសុំការបំភ្លឺបានទេ ដោយសាមិនស្គាល់លេខទូរសព្វ័។

ប្រភពពីមន្ត្រីរាជការ នៅខេត្តតាកែវ បាននិយានៅតាមហាងកាហ្វេរថា លោក សុខ ឡេះ គឺជាអ្នកតួឯកដ៏សំខាន់ក្នុងការសម្រ បសម្រួល ដើម្បីឲ្យមានបទល្មើសនេសាទ នៅក្នុងខេត្តតាកែវទាំងមូល មិនថាតែនៅក្នុងស្រុកបុរីជលសារនេះទេ គឺនៅស្រុកផ្សេង ទៀតដូចជាកោះអណ្ដែត, អង្គរបុរី ក៏លោក សុខ ឡេះ ជាតួឯកយ៉ាងសំខាន់ ក្នុងសាចើរឿងនេះដែរព្រោះបទ ល្មើសនេសាទ នៅក្នុងមូលដ្ឋានខេត្តតាកែវនេះ ជាប្រភពចំណូលមួយយ៉ាងសំខាន់ សម្រាប់មន្ត្រីដែលពុករលួយ។

ពលរដ្ឋអ្នកនេសាទ បានដាក់សំនួរសួរទៅលោក វ៉ី សំណាង អភិបាលខេត្តតាកែវ និង លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមនិងលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹងរឿងនេះដែរឬទេ?៕

ប្រជានេសាទនិយាយថា បញ្ហារឿងរ៉ាវអ្នកនេសាទនៅខេត្តតាកែវនេះ មិនដឹងថា លោករដ្ឋមន្ត្រីក្រសួងកសិកម្ម បានដឹងដែរឬទេ ឬមួយបានដឹងហើយធ្វើជាមិនដឹង ប្រជានេសាទសង្ឃឹមថា លោករដ្ឋមន្ត្រី និងរកយុត្តិធម៌ជូន ពួកគាត់ជាពុំខានរឿងរ៉ាវនេសាទខុសច្បាប់នេះ។

Scroll to Top