កំពត៖សេចក្តីរាយការណ៍មួយបានអោយដឹងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤នេះ ភ្នំកកេះ បានរងការកាយ ទន្ទ្រានយកអាចម៍ដី ទៅលក់យ៉ាងអាណាធិបតេយ្យ ឬមួយអាជ្ញាធរមូលដ្ឋាន មើលរំលងជាមួយ និងមន្ត្រីជំនាញទុកជាឆ្នាំងបាយ ដូច្នេះហើយសូមឯកឧត្តម អភិបាលខេត្តកំពត និងឯកឧត្តម រដ្ឋមន្ត្រីក្រសួងរ៉ែ ជួយចាត់មន្ត្រីជំនាញឱ្យពិនិត្យមើលផងទាន។
បើតាមប្រភពមួយសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឲ្យដឹងថា សកម្មភាពកាយដីនៅភ្នំកកេះ ដែលស្ថិតនៅភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ឬមួយអាជ្ញាធរ និងមន្ត្រីជំនាញនៅមូលដ្ឋានទុកជាឆ្នាំបាយទេដឹង។
ប្រភពមួយទៀតបានបន្តថា សកម្មភាពកាយដី នៅចំណុចភ្នំកកេះនេះ បានធ្វើសកម្ម ភាព ជាច្រើនថ្ងៃខែឆ្នាំកន្លងមកហើយ។
ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញហាក់បីដូច ជាមិនសូវយកចិត្តទុកដាក់ទាល់តែសោះ ឬមួយក៏អាជ្ញាធរ និងមន្ត្រីជំនាញ ខ្លាចអំណាច ថៅកែជាម្ចាស់គ្រឿងចក្រមួយនេះ។
អង្គភាពសារព័ត៌មានយើងខ្ញុំ ក៍បានទំនាក់ ទំនង ទៅលោក លាង រឿនសុធី អភិបាល ក្រុងកំពត ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធនិងការកាយដីភ្នំកកេះ ដេកលក់យ៉ាងអណាធិបតេយ្យ ប៉ុន្តែទូរស័ព្ទរបស់លោកខលចូលហើយពុំមានអ្នកទទួល។
ចំណែកលោក សោម វិចិត្ត ប្រធានមន្ទីររ៉ែថាមពល ខេត្តកំពត ក៍មិនអាចបំភ្លឺបានដែរ មូលហេតុទូរសព្វ័របស់លោកខលចូលហើយពុំមានអ្នកទទួល។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានចាត់ទុក អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ អត់មានសមត្ថភាព អនុវត្តច្បាប់នៅក្នុងការងាររបស់ខ្លួននោះឡើយ៕






