ព័ត៌មានក្ដៅ

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

អភិបាលស្រុកស្ទោង អំពាវនាវឱ្យពលរដ្ឋក្នុងមូលដ្ឋានមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតភ្លៀងផ្គរ រន្ទះ ខ្យល់កន្ត្រាក់នារដូវវស្សានេះ

កំពង់ធំ៖ លោក សាយ គឹមឡម បានធ្វើការអំពាវនេះនៅក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារម្ចាស់ផ្ទះដែលបានរងគ្រោះពីបាតុភូតភ្លៀង ផ្គរ ខ្យល់កន្ត្រាក់ រន្ទះ នៅក្នុងឃុំព្រះដំរី ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។ ជាមួយគ្នានេះលោកបានសម្ដែងសមានចិត្តចូលរួមសោកស្ដាយក្រៃលែងជាមួយម្ចាស់ផ្ទះគ្រប់គ្នាដែលបាន រងផលប៉ះពាល់ ដល់ផ្ទះសម្បែងជាទីជម្រកដ៏កក់ក្តៅ និងស្រឡាញ់ស្មើជីវិតក្នុងឧប្បទ្ទវហេតុគ្រោះធម្មជាតិ ដែលមិនអាចគ្រប់គ្រងបានមួយនេះ […]

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

អ្នកឧកញ៉ា គិត ម៉េង ចូលរួមក្នុងកិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអគ្គនាយកគយអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញចូលរួម «កិច្ចពិភាក្សារវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអគ្គនាយកគយអាស៊ាន»។ កិច្ចពិភាក្សានេះ បានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្នុងឱកាសនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥ ក្រោមអធិបតីភាពរបស់បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាប្រធានកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី៣៥។ នៅក្នុងកិច្ចប្រជុំនេះ

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ, អន្តរជាត

កម្ពុជាប្តេជ្ញាចិត្ត ក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ដើម្បីលើកកម្ពស់ភាពជាដៃគូ និងផលប្រយោជន៍រួម

ក្នុងនាមជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាម៉េរិក កម្ពុជាបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ និងលើកកម្ពស់ភាពជាដៃគូឲ្យឈានទៅកម្រិតខ្ពស់ថ្មីមួយទៀត ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ។ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្ត្រីអាស៊ានកម្ពុជា បានធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាម៉េរិក លើកទី៣៨ ជាមួយឯកឧត្តម Michael George DeSombre ឧបការីរដ្ឋមន្ត្រីការបរទេសទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងជាឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ រាយការណ៍ពីស្ថានការណ៍តាមបណ្តោយព្រំដែនកម្ពុជា–ថៃ និងបញ្ជាក់ការប្ដេជ្ញាចិត្តរបស់កម្ពុជា ដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដល់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសជប៉ុន

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក HAYASHI Teiji ឯកអគ្គរាជទូតជប៉ុន ទទួលបន្ទុកកិច្ចសហប្រតិបត្តិការមេគង្គ នៃក្រសួងការបរទេសជប៉ុន។ ក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្ដូរយោបល់លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិរវាងកម្ពុជា និងជប៉ុន

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ ខ្នងបន្ថែមទៀត ជូនក្រុមគ្រួសារអតីតយុទ្ធជន នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ បានដឹកនាំសហការី ទៅត្រួតពិនិត្យ

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

‎មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ

(កំពង់ធំ)៖ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងអាជ្ញាធរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពនៃការស្ថាបនាផ្លូវចំនួន២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។‎‎លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

លោក ហ៊ត មនោ ត្រូវបានប្រកាសតែងតាំងជាអភិបាលស្រុកត្រាំកក់ថ្មី ជំនួស លោក កេត ម៉ៅ ត្រូវបានទទួលភារកិច្ចថ្មី

តាកែវ៖ លោក ហ៊ត មនោ អភិបាលរងក្រុងដូនកែវ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្វើការផ្លាស់ប្ដូរភារកិច្ចឲ្យកាន់តំណែងជាអភិបាលស្រុកត្រាំកក់ថ្មីជំនួសលោក កេត ម៉ៅ  ដែលត្រូវប្លាស់ប្ដូរឱ្យទៅបំរើការងារនៅសាលាខេត្ត។ ពិធីប្រកាសតែងតាំងអភិបាលស្រុកត្រាំកក់បានរៀបចំធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦នេះក្រោមអធិបតីភាព របស់ឯកឧត្តម យស់ ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ។

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

អភិបាលខេត្តតាកែវ ណែនាំឱ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ជាពិសេស ហាមពលរដ្ឋដែលមានដីស្រែជាប់ព្រំដែនដាច់ខាតមិនត្រូវជួលឱ្យជនបរទេសបង្កបង្កើនផលឡើយ

ខេត្តតាកែវ៖ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានណែនាំ និងហាមដាច់ខាតមិនត្រូវឲ្យប្រជាពលរដ្ឋខ្មែរដែលមានដីស្រីជាប់ព្រំដែនជាមួយវៀតណាម ជួលដីស្រែឱ្យជនជាតិវៀតណាមចូលមកធ្វើនោះទេ។ ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរស្រុក សមត្ថកិច្ចឈរជើងតាមបណ្ដោយព្រំដែន ត្រូវពិនិត្យ និងតាមដានមើលករណីនេះឱ្យបានច្បាស់លាស់។ នេះបើយោងតាមសារសម្លេងរបស់ ឯកឧត្តមអភិបាល នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ។

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

ឯកឧត្តម វ៉ី សំណាង នាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣៩គ្រួសារ នៅស្រុកគិរីវង់

តាកែវ ៖ នៅរសៀលថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ រួមដំណើរដោយសមាជិកគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅចែកជូនដល់គ្រួសារប្រជាពលរដ្ឋចំនួន ៣៩គ្រួសារ ដែលបានរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ កាលពីពេលកន្លងទៅ ស្ថិតនៅក្នុងឃុំចំនួន២ នៃស្រុកគិរីវង់ ខេត្តតាកែវ។

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងទេសចរណ៍ និងក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងទេសចរណ៍ ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងក្រោមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី ”កិច្ចសហប្រតិបត្តិការភាពជាដៃគូលើការជំរុញការងារអភិវឌ្ឍវិស័យទេសចរណ៍ និងវិស័យអភិវឌ្ឍន៍ជនបទ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់

Scroll to Top