កំពង់ធំ÷ ពលរដ្ឋលើកឡើងថា តើហេតុអ្វីបានជាលោកវរសេនីយ៍ឯក សន តាល់ អធិការនគរបាលស្រុកតាំងគោក បណ្ដែតបណ្ដោយឲ្យមានល្បែងស៊ីសងបើកលេងនៅក្នុងមូលដ្ឋានរបស់ខ្លួន យ៉ាងពពាក់ពពូន ផ្ទុយពីច្បាប់ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។
សូមរំលឹកថា! កាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២.បានកន្លងផុតទៅ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាឲ្យលោក អភិបាល រាជធានីទាំង២៥.ខេត្ត.ក្រុង.ត្រូវតែបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅទូទាំងប្រទេស ដោយគ្មានការលើកលែង.!។
សម្ដេចតេជោ ហ៊ុនសែន ក៏បានបញ្ជាក់យ៉ាងដាច់ណាត់ផងទៀតថា! បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិននាំគ្នាអនុវត្តទប់ស្កាត់ និងបង្រ្កាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នៅក្នុងមូលដ្ឋាន របស់ខ្លួនទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ? និងមានបញ្ហាប្រឈម និងបាត់បង់ពីតំណែងទៀតផង !។
តែផ្ទុយទៅវិញ! អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានស្រុកតាំងគោក មិនមានវិធានការអ្វីសោះឡើយ ចំពោះទីតាំងល្បែង ជល់មាន់ អនឡាញខុសច្បាប់ មូលដ្ឋាននៃស្រុកតាំងគោក ជាពិសេសស្ថិតនៅក្នុងភូមិតាព្រៃ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ បើកលេងអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនឃើញចុះបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា.!។
គួរបញ្ជាក់ថា ល្បែងស៊ីសងមាន់ជល់ ខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។ តើហេតុអ្វីបានជាអាជ្ញាធរ និងសមត្ថកិច្ច នៅឃុំពង្រ ស្រុកតាំងគោក នៅរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាបសោះ.។
ហេតុដូច្នេះប្រជាពលរដ្ឋសង្ឃឹមថា លោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ និងឯកឧត្តម នួន ផារ័ត្ន នឹងចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើនេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព ដើម្បីរក្សាបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕






