សន្តិសុខសង្គម

ព័ត៌មានក្ដៅ, ក្រសួង.ខេត្ត.មនុស្សធម៌, សន្តិសុខសង្គម

សម្តេច ហ៊ុន ម៉ាណែត ៖អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល

ភ្នំពេញ៖ ព្រឹកថ្ងៃអាទិត្យ ទី ២៩ មិថុនា ២០២៥ នេះ អជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាបានទទួលលិខិតពីភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រកព្រំដែនកម្ពុជា-ថៃមួយចំនួន និងអនុញ្ញាតឱ្យរថយន្តដឹកទំនិញចេញ-ចូល ដើម្បីបន្ធូរការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ខ្ញុំសូមផ្ញើសារបញ្ជាក់ទៅប្រជាពលរដ្ឋទាំងពីរប្រទេសយ៉ាងដូច្នេះថា ÷ ១. កម្ពុជាយល់ច្បាស់អំពីការលំបាករបស់ប្រជាពលរដ្ឋទាំងខាងកម្ពុជា ទាំងខាងថៃដែលរងផលប៉ះពាល់ពីការបិទច្រកព្រំដែន។ ហេតុដូច្នេះហើយ បានជាកម្ពុជាមិនបានប្រើប្រាស់វិធានការបិទច្រកព្រំដែននេះមុនទេ ចាប់តាំងពីមានបញ្ហានៅតំបន់មុំបីកាលពីចុងខែឧសភា ឆ្នាំ២០២៥ […]

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីលួចទូរសព្ទ

សៀមរាប៖ នៅវេលាម៉ោង២៣និង០០នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ជនរងគ្រោះឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប្រធានសន្តិសុខ បាននាំសន្តិសុខឈ្មោះ រី សារ៉ាត់ (កែវ) ភេទប្រុស អាយុ៣៧ឆ្នាំ

សន្តិសុខសង្គម, ចំណេះដឹង.ស៊ើបអង្កេត

ករណីបង្ខាំងមនុស្សជំរិតទារប្រាក់នៅខេត្តព្រះសីហនុ ត្រូវបានក្រុមប៉ូលិសឃាត់ខ្លួនជនសង្ស័យបានម្នាក់ ក្រោយទទួលបានបណ្ដឹង!

ព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្ដឹងពីនារីជនជាតិចិន កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ក្នុងករណីសង្ស័យថា ប្ដីរបស់ខ្លួន និងមិត្ត ២នាក់ទៀត ត្រូវបានជនសង្ស័យខាងលើចាប់ខ្លួន និងជំរុញឱ្យផ្ទេរប្រាក់ចំនួន៤៥,០០០ដុល្លារ ជាថ្នូរដោះលែងមនុស្សឲ្យរួចខ្លួនវិញ។ ប្រតិបត្តិការខាងលើនេះបានធ្វើឡើង កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ ក្រោមបទបញ្ជាផ្ទាល់ និងម៉ឺងមាត់របស់លោកឧត្តមសេនីយ៍ឯក ស រដ្ឋា

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ច្រកទ្វារព្រំដែនអានសេះ ខេត្តព្រះវិហារ ត្រូវបានកម្ពុជាបិទជាស្ថាពរ ដោយសារភាគីថៃបន្ថយថ្ងៃ និងម៉ោងបើកបិទច្រកនេះជាឯកតោភាគី

(ព្រះវិហារ)៖​ ច្រកទ្ធារព្រំដែនអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានភាគីកម្ពុជាបិទជាស្ថាពរ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥​នេះ។​ លោក នាន់ បូនេត ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអានសេះ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃនេះថា ច្រកទ្វារព្រំដែនអាន​សេះ ពិតជាត្រូវបានភាគីកម្ពុជា​បិទជាផ្លូវការមែន។​ លោកថា មូលហេតុដែលភាគីកម្ពុជាបិទច្រកនេះ ដោយសារតែភាគីថៃ​សម្រេចជាឯកតោ​ភាគី

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ល្បែងអនឡាញប្រភេទមាន់ជល់ មួយកន្លែងដែលមានម្ចាស់ផ្ទះឈ្មោះ ឡេង ស្រីមុំ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង រងការរិះគន់ពីប្រជាពលរដ្ឋ តែលោកមេប៉ុស្តិ៍ លោកអធិការមិនខ្វល់..!!

ត្បូងឃ្មុំ៖ ប្រភពពីពលរដ្ឋរស់នៅក្នុងភូមិកណ្តាល សង្កាត់វិហារលួង ក្រុងសួង បានរាយការណ៍មកអង្គភាពសារព័ត៌មាន ព្រាប មេស៊ីនជើ ធីវី ធ្វើការចេញផ្សាយ ដើម្បីបានជ្រាបដល់អាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខេត្ត ក្រែងមានប្រសិទ្ធភាពជាង ព្រោះថ្នាក់មូលដ្ឋានសំងំមិនអើរពើនោះឡើយ ដោយល្បែងមាន់ជល់អនឡាញ កំពុងតែបើកលេងពេញបន្ទុក។ ប្រភពពីប្រជាពលរដ្ឋរស់នៅតំបន់នោះ បានបញ្ជាក់ប្រាប់មកបន្ថែមទៀតថា ល្បែងភ្នាល់មាន់ជល់ តាមអនឡាញ មិនស្របច្បាប់ទាំងនោះ បានកើតមានដុះស្លែយូរយារណាស់មកហើយ

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

លោកស្រី Paetongtarn នាយករដ្ឋមន្ត្រីថៃ កំពុងប្រឈមនឹងការទាមទារឱ្យលាលែងពីតំណែង ក្រោយការបែកធ្លាយកិច្ចសន្ទនាជាមួយសម្ដេចតេជោ

(វៀងច​ន្ទន៍)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra កំពុងប្រឈមមុខនឹងសម្ពាធពីសាធារណៈជនថៃ ដែលទាមទារឱ្យលោកស្រីលាលែងចេញពីតំណែង បន្ទាប់ពីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃពុធ ទី១៨ ខែមិថុនា ដែលបានក្លាយជាប្រធានដ៏បទក្តៅគគុក និងកំពុងបង្កជាព្យុះភ្លៀងនយោបាយនៅក្នុងប្រទេសថៃ នៅចំពោះមុខការសង្ស័យចំពោះវិធីសាស្រ្តដោះស្រាយបញ្ហាវិវាទព្រំដែនថៃ-កម្ពុជារបស់លោកស្រី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Laotian Times។

សន្តិសុខសង្គម, ព័ត៌មានក្ដៅ

អាជ្ញាធរខេត្តច័ន្ទបុរីរបស់ថៃ ស្នើសុំអាជ្ញាធរខេត្តប៉ៃលិន ដើម្បីនាំចូលបន្លែ និងផ្លែឈើ តែត្រូវភាគីកម្ពុជាបដិសេធ ហើយឆ្លើយតបថា ទាល់តែភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ

(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីគយថៃ ប្រចាំខេត្តច័ន្ទបុរី បានស្នើសុំជួបសមត្ថកិច្ចកម្ពុជា នៅចំណុចស្ពានព្រំដែន ដើម្បីនាំចូលបន្លែ និងផ្លែឈើដូចធម្មតាវិញ ប៉ុន្ដែសំណើនេះត្រូវបានភាគីកម្ពុជាបដិសេធចោល។ តាមរយៈជំនួបនោះ ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែឈើងាយឆាប់ខូច។ ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

សេចក្តីបំភ្លឺព័ត៌មាន ជុំវិញការចុះផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មានខ្មែរជាយដែន និងករណីលោក យឹង សារ៉ាត់ ប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានសារព័ត៌មាន ខ្មែរជាយដែន បានចុះផ្សាយថា “លោក យឹង សារ៉ាត់ សម្រេចប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបក្ខពួក ចូលមក ឯកឧត្តម អភិសន្តិបណ្ឌិត

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ ដឹកនាំកម្លាំងនគរបាលគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ…

បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧៖០០នាទី នៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រមូលផ្តុំកងកម្លាំងគោរពទង់ជាតិប្រចាំសប្តាហ៍​ ដឹកនាំដោយ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ

ព័ត៌មានក្ដៅ, ក្រសួង.ខេត្ត.មនុស្សធម៌, សន្តិសុខសង្គម

តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ ទទួល​អំណោយ​វិទ្យុ​ទាក់ទង​ចំនួន​៥០គ្រឿង

បន្ទាយមានជ័យ​៖​ នៅ​ថ្ងៃ​ទី​១៥ខែ​មិថុនា​ឆ្នាំ​២០២៥លោក​ឧត្ដមសេនីយ៍​ត្រី​ រ៉ែម​ ​វីរៈ​ ស្នង​ការ​រង​ផែន​ការ​ងារ​សេនា​ធិការ​​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោ​ សិទ្ធិ​ ឡោះ​ ស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ទទួល​អំណោយ​វិទ្យុ​ទាក់ទង​ចំនួន​៥០គ្រឿង​ពី​លោក​វរសេនីយ៍ឯក​ សូ​ ចាន់​ណា​រី​ មេបញ្ជាការ​ វរសេនា​តូច​នគរបាល​ការ​ពារ​ព្រំដែន​គោក​លេខ៩១១សំរាប់​ប្រេី​ប្រាស់​ក្នុង​អង្គភាព​។ ថ្លែង​ក្នុង​ឱកាស​នេះ​លោក​ឧត្ដមសេនីយ៍​ត្រី​ រ៉ែម​ វីរៈ​ តំណាង​លោក​ឧត្ដមសេនីយ៍​ទោស្នងការបាន​ថ្លែង​អំណរគុណ​ដល់​លោក​វរសេនីយ៍ឯក​ សូ​ ចាន់​ណា​រី​ ដែល​បាន​ឧបត្ថម្ភ​វិទ្យុ​ទាក់ទង​ចំនួន​៥០គ្រឿង​ដេីម្បី​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់​ទំនង​ក្នុង​កិច្ច​ការ​ងារ​ប្រតិបត្តិការ​៕

Scroll to Top