បន្ទាយមានជ័យ៖ នៅថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងផែនការងារសេនាធិការ តំណាងលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានទទួលអំណោយវិទ្យុទាក់ទងចំនួន៥០គ្រឿងពីលោកវរសេនីយ៍ឯក សូ ចាន់ណារី មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៩១១សំរាប់ប្រេីប្រាស់ក្នុងអង្គភាព។
ថ្លែងក្នុងឱកាសនេះលោកឧត្ដមសេនីយ៍ត្រី រ៉ែម វីរៈ តំណាងលោកឧត្ដមសេនីយ៍ទោស្នងការបានថ្លែងអំណរគុណដល់លោកវរសេនីយ៍ឯក សូ ចាន់ណារី ដែលបានឧបត្ថម្ភវិទ្យុទាក់ទងចំនួន៥០គ្រឿងដេីម្បីងាយស្រួលក្នុងការទំនាក់ទំនងក្នុងកិច្ចការងារប្រតិបត្តិការ៕






