ចែករំលែក៖

លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ ដឹកនាំកម្លាំងនគរបាលគោរពទង់ជាតិ ព្រឹកថ្ងៃចន្ទ…

បន្ទាយមានជ័យ៖ នៅថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ៧៖០០នាទី នៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ បានប្រមូលផ្តុំកងកម្លាំងគោរពទង់ជាតិប្រចាំសប្តាហ៍​ ដឹកនាំដោយ លោក វរសេនីយ៍ទោ ទេព រដ្ឋា អធិការនគរបាលស្រុកព្រះនេត្រព្រះ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានវត្តមានចូលរួមពី៖ លោកអធិការរង លោក លោកស្រី នាយ នាយរងផ្នែក លោកនាយ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាល ។

ក្នុងឱកាសនោះផងដែរ លោកអធិការ ក៏បានមានមតិសំណេះសំណាល និងធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ ព្រមទាំងកងកម្លាំងទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់គោរពវិន័យ និងអនុវត្តនូវតួនាទីភារកិច្ច ក៏ដូចជាផែនការរបស់ លេខាធិការដ្ឋាននៃគណញ្ជាការឯកភាពរដ្ឋបាលស្រុក និងស្នងការដ្ឋាន ទទួលបានលទ្ធផលល្អគួរឲ្យកត់សម្គាល់​ និងធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមល្អប្រសើរ។

Scroll to Top