សន្តិសុខសង្គម

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

ល្បែងខុសច្បាប់បញ្ជល់មាន់តាមទូរទស្សន៍អនឡាញ មួយកន្លែងកំពុងបើកលេងយ៉ាងអណាធិបតេយ្យ ក្នុងឃុំចុងជាច ស្រុកតំបែរ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទៅហួសមកហួស…!

ខេត្តត្បូងឃ្មុំ ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមញៀនល្បែងខុសច្បាប់មាន់ជល់អនឡាញមួយកន្លែង កំពុងដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅផ្ទះមួយកន្លែងក្នុងភូមិ ជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំណែកសមត្ថកិច្ចមូលដ្ឋានមានអាវុធហត្ថស្រុក និង នគរបាលស្រុក រក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គួរពិនិត្យមើលនិងដាស់សតិអារម្មណ៍ទៅ […]

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

គ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ បង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

សៀមរាប៖ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។ បើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានប្រាប់ថាគ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល

ព័ត៌មានក្ដៅ, ក្រសួង.ខេត្ត.មនុស្សធម៌, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

ក្រសួងការពារជាតិកម្ពុជា៖ ការប្រកាសរបស់មេបញ្ជាការភូមិភាគ២ថៃ ចង់វាយដណ្តើមប្រាសាទតាក្របីពីកម្ពុជា និងប្រកាសបិទប្រាសាទតាមាន់ធំរបស់កម្ពុជា ជាភស្តុតាងបញ្ជាក់ពីការបង្កហេតុ ប៉ុនប៉ងឈ្លានពានទឹកដីកម្ពុជា និងជាទង្វើរំលោភបំពានបទឈប់បាញ់ !

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិនៃកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជន និងសហគមន៍អន្តរជាតិ មេត្តាជ្រាបថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគទី២ ប៊ុនស៊ីន ផាត់ឃ្លាំង បានប្រកាសផែនការមុនចូលនិវត្តន៍របស់ខ្លួនដែលនៅសល់តែ៥១ថ្ងៃទៀតដោយ៖ ទី១-ដណ្តើមកាន់កាប់ប្រាសាទតាក្របីពីការគ្រប់គ្រងស្របច្បាប់របស់កម្ពុជា និងទី២- ប្រកាសបិទប្រាសាទតាមាន់ធំដែលស្ថិតក្នុងដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។ ការប្រកាសនេះជាភស្តុតាង មិនអាចប្រកែកបានបញ្ជាក់ពីការបង្កហេតុ

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ជើងខ្លាំង​ពាក់ព័ន្ធករណី “សញ្ចារកម្ម” ទៅលើក្មេងស្រីជាច្រើននាក់ ត្រូវ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃាត់​ខ្លួនបញ្ជូនទៅ​សាលាដំបូងខេត្តសៀមរាប​!​

សៀមរាប៖ នៅវេលាម៉ោង ១៩:០០នាទី ថ្ងៃទី០៧ ខែសីហាឆ្នាំ២០២៥ នៅចំណុចភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។ ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ត្រី​ សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប សហការ​ជាមួយ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស បានឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យឿប

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ជនសង្ស័យពាក់ព័ន្ធករណីឆបោក (លក់របស់សាកសិទ្ធិ គោបាធ្វើសំរិទ្ធ) អស់លក្ខណ៍ ត្រូវ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ឃា.ត់​ខ្លួន​!​

សៀមរាប៖ នៅវេលាម៉ោង១០:៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ក្រោយពីបានទទួលបណ្ដឹងជនរងគ្រោះតាមរយៈលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ (Hotline) 1296 កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជីក្រែងបានចុះនាំខ្លួនជនសង្ស័យឈ្មោះ សឹម ស៊ីណាន ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរគ្រូទាយ រស់នៅភូមិឫស្សីលក ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីយកមកសួរនាំពាក់ព័ន្ធករណីឆបោក

ក្រសួង.ខេត្ត.មនុស្សធម៌, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

BREAKING: គិតត្រឹមម៉ោង៨៖៥០នាទីយប់នេះ ទាហានថៃវៃសម្រុកខ្លាំង ចង់ដណ្ដើមឈរជើងនៅភ្នំទ្រព្យ តែកងទ័ពកម្ពុជាដ៏អង់អាចបាញ់ការពារយ៉ាងរឹងមាំបំផុត

(ព្រះវិហារ)៖ គិតត្រឹមម៉ោង៨៖៥០នាទីយប់ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងទាហានឈ្លានពានថៃ បានបន្ដបាញ់សម្រុកចង់ដណ្ដើមតំបន់ភ្នំទ្រព្យដែលជាទីខ្ពស់ក្បែរប្រាសាទព្រះវិហារ ប៉ុន្ដែកងទ័ពកម្ពុជាដ៏អង់អាចរបស់យើងបាញ់តបតការពារបានយ៉ាងរឹងមាំបំផុត។ ក្រៅពីតំបន់ភ្នំទ្រព្យ នៅតំបន់ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី និងតំបន់មុំបី ក៏នៅតែបន្ដផ្លោងដាក់គ្នាទៅវិញទៅមកដដែល មិនទាន់ថមថយនោះទេ។ កងទ័ពកម្ពុជា បានដឹង និងយល់ច្បាស់ពីយុទ្ធសាស្ដ្ររបស់ទ័ពឈ្លានពានថៃនិងការពារបានគ្រប់ទាំងអស់។ សូមជនរួមជាតិទាំងអស់ ជឿជាក់លើកងទ័ពដ៏អង់អាចក្លាហានរបស់យើង ដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងនៅគ្រប់សមរភូមិទាំងអស់៕

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចអគ្គស្នងការដ្ឋាននគរបាលជាតិ ឃាត់ខ្លួនមកសាកសួរ ពីបទបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការផ្ទុះអាវុធតាមព្រំដែនកម្ពុជា-ថៃ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះ សមត្ថកិច្ចនៃក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ ស.ល.ហ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅស្រុកវ៉ារិន ខេត្តសៀមរាប ដែលបានបង្ហោះវីដេអូសារសម្លេងអនាមិកមួយ ដោយញុះញង់ឲ្យប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ប្រជាពលរដ្ឋនិយាយថា យោធាថៃប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោង ចូលភូមិឋានប្រជាពលរដ្ឋរស់នៅឃុំគោកមន ស្រុកបន្ទាយអំពិល និងតំបន់ខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ ប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា បានឱ្យដឹងថា ការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា-ថៃ ដែលចាប់ផ្តើមឡើង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានឈ្លានពានរបស់ថៃ បាន​ប្រើប្រាស់កាំភ្លើងធំបាញ់ផ្លោងចូលទឹកដីកម្ពុជា ក្នុងនោះមានទាំងលំនៅឋានរបស់ពួកគាត់។ ប្រជាពលរដ្ឋដដែលបានឱ្យដឹងថា ទាហានថៃបាញ់ផ្លោងគ្រាប់មកដល់ចូលភូមិឋាន របស់ប្រជាពលរដ្ឋរសនៅឃុំគោកមន ស្រុកបន្ទាយអំពិល និងតំបន់ខ្លះនៃស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។ សូមជម្រាបថា ការប្រយុទ្ធគ្នារវាងកម្ពុជា និងថៃ បង្កឡើងដោយទាហានថៃ

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

យុវជនម្នាក់នៅក្រុងសៀមរាប ពាក់ឯកសណ្ឋានយោធា សម្ដែង និងរាំបង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ កងទ័ព ត្រូវអាវុធហត្ថខេត្តសៀមរាប ធ្វើការអប់រំ ណែនាំ!

សៀមរាប៖ កាលពីពេលថ្មីៗនេះ មានយុវជនម្នាក់ បានថតវីដេអូពាក់អាវប៉ារ៉ា​ (យោធា) សម្ដែង និងរាំ បង្ហោះក្នុងបណ្តាញសង្គមតិកតុក (TikTok) ចំនួនពីរឃ្លីប ដោយបានសរសេរខ្លឹមសារ “Make up ចូលជួរបិះមិនទាន់ជីវិតជូនជាតិធាតុជូនម្តាយ រាងកាយជូនបងៗទាហាន” លើគណនីតិកតុក (TikTok) របស់ខ្លួន ក្នុងគោលបំណងទាក់ទាញចំណាប់អារម្មណ៍ឱ្យមានគេចូលមកមើលគណនីតិកតុកហាង របស់ខ្លួន។

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

ចាំមើលថា ក្រោយបញ្ចប់យុទ្ធនាការ បង្ក្រាបបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ONLINE SCAMS “ដោយខុសច្បាប់ទាំងនៅរាជធានីភ្នំពេញ តាមបណ្តាខេត្តមួយចំនួន តើអាចជាប់ពាក់ព័ន្ធមន្ត្រីជាក្បាលម៉ាស៊ីន និងអាចមានការរង្គោះកៅអីមន្ត្រីណាខ្លះដែរឬទេ នៅពេលបញ្ចប់យុទ្ធនាការ​និងស្រាវជ្រាវចាប់បានក្បាលម៉ាស៊ីនចាត់តាំងច្បាស់លាស់..?!

ភ្នំពេញ÷ ក្នុងយុទ្ធនាការក្តៅរយៈពេលប៉ុន្មានថ្ងៃមកនេះ ក្រោយពីរាជរដ្ឋាភិបាល បានចេញបទបញ្ជាលេខ ០១.ប ប ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ ” Online Scams” ដែលបានកំពុងបង្កការគំរាមកំហែង និងអសន្តិសុខក្នុងពិភពលោក និងតំបន់នោះ..! នៅព្រះរាជាណាចក្រកម្ពុជា ក្រុមឧក្រិដ្ឋជនបរទេស ក៏បានជ្រាបចូលធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះផងដែរ។ ក្នុងគោលបំណង ដើម្បីបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយមានប្រសិទ្ធភាពខ្ពស់

Scroll to Top