ចែករំលែក៖

គ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ បង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន

សៀមរាប៖ ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដីកាឃុំខ្លួនគ្រូបង្រៀនម្នាក់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបង្គាប់ឲ្យសិស្សស្រីថតរូបអាក្រាតកាយជាថ្នូរបានពិន្ទុល្អ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន។

បើតាមលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល និងលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ បានប្រាប់ថាគ្រូបង្រៀនរូបនេះ ត្រូវបានលោកស្រី ផាន់ សុគន្ធថង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បានចោទប្រកាន់ពីបទ «គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ» និង «រុកកួនខាងផ្លូវភេទ»។

អ្នកនាំពាក្យបានបញ្ជាក់ថា បទល្មើសនេះយោងតាមក្រមព្រហ្មទណ្ឌ មាត្រា២៣២ចែងដែលបានថា «បទគំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ខែ ទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ

Scroll to Top