ខេត្តត្បូងឃ្មុំ ៖ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមញៀនល្បែងខុសច្បាប់មាន់ជល់អនឡាញមួយកន្លែង កំពុងដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅផ្ទះមួយកន្លែងក្នុងភូមិ ជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំណែកសមត្ថកិច្ចមូលដ្ឋានមានអាវុធហត្ថស្រុក និង នគរបាលស្រុក រក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គួរពិនិត្យមើលនិងដាស់សតិអារម្មណ៍ទៅ លោកអធិការស្រុកតំបែរ ពិសេសលោកវរសេនីយ៍ត្រី ឡេង ស៊ាមគង់ មេប៉ុស្តិ៍ចុងជាច សូមលោកជួយមានវិធានការផងទាន កុំព្រងើយកន្តើយយូពេក។
ចំណែកលោកវរសេនីយ៍ត្រី សុខ បូរិន មេPM ស្រុកតំបែរក៏កុំកន្ទេលធំបន្លំដេកដែរត្រូវមានឆន្ទះបង្រ្កាបបទល្មើសក្នុងដែនសមត្ថកិច្ចខ្លួនផងក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌បម្រើរាស្ត្រ។ ឬមួយត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចជំនាញអស់ហើយ ទើបគេហ៊ានបំពានច្បាប់យ៉ាងនេះ ?
ស្របតាមគោនយោបាយភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ កន្លងមកនោះ!។






