សន្តិសុខសង្គម

ចំណេះដឹង.ស៊ើបអង្កេត, ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ទីតាំងមួយកន្លែងបង្កប់ ល្បែងណេត តែមិនទាន់ឃើញសមត្ថកិច្ចចុះបង្ក្រាប ក្នុងខណ្ឌទួលគោក

ភ្នំពេញ ៖ ប្រភពព័ត៌មានបានរាយការណ៍ថា ទីតាំង១កន្លែងដែលបង្កប់ល្បែងស៊ីសងប្រភេទ “ណេត Net” ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ៣០៧ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កំពុងដំណើរការយ៉ាងស្ងៀមស្ងាត់ក្រោមខ្សែភ្នែក ឃ្លាំមើលពីអាជ្ញាធរមានសមត្ថកិច្ច។ ការឃ្លាំមើលនេះគឺជារបៀបនៃការ ការពារ។ ប្រភពបន្ថែមថា ទីតាំងល្បែងស៊ីសងតាមអ៊ីនធឺណិតខាងលើនេះ បើកទទួលភ្ញៀវអ្នកញៀនល្បែងទាំងប្រុសទាំងស្រី មិនថាយប់ឬថ្ងៃ តែងតែមានបណ្តាជនអ្នក […]

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

ទីតាំងហាងបញ្ជាំ M77 បែជាបង្កប់ល្បែងស៊ីសងចាក់បាល់ និងជល់មាន់ដាក់កុំព្យូទ័រធំៗ កំពុងដំណើរការយ៉ាងរលូន ខណៈលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ព្រងើយកន្តើយក្នុងការបង្ក្រាប!

បន្ទាយមានជ័យ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង ត្រូវបានបង្កប់នៅក្នុងហាងបញ្ចាំ,ដី,ឡាន,ផ្ទះ,ម៉ូតូយីហោ M77 កំពុងបើកដំណើរការជារៀងរាល់ថ្ងៃខណៈពេលដែលលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ព្រងើយកន្តើយក្នុងការបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានទីតាំងល្បែងស៊ីសងខាងលើ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ បើតាមអង្គភាពយើងទទួលបានទីតាំងហាងបញ្ចាំដី,ឡាន,និងម៉ូតូយីហោM77បានបង្កប់លេងល្បែងជាច្រើនដូចជា ជល់មាន់តាមកុំព្យូទ័រ ចាក់បាល់ ដោយសម្បូរទៅដោយអ្នកញៀនល្បែងទៅលេងជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកឡើងថា កាលពីលោក

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ទីតាំងលួចលាក់ល្បែងស៊ីសង(កត់កន្ទុយលេខ)មួយកន្លែងកំពុងបើកដំណើរការទទួលភ្ញៀវចូលលេងជារៀងរាល់ថ្ងៃ សូមគណៈមេបញ្ជាការឯកភាពមេត្តាត្រួតពិនិត្យផងទាន…!

ភ្នំពេញ÷ ទីតាំងមួយកន្លែងបង្កប់លួចលាក់ បើកល្បែងស៊ីសងចាក់ឆ្នោត (កត់កន្ទុយលេខ) ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១២៧ កែងនឹងផ្លូវ២៧៦ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលទីតាំងខាងលើបើកដំណើរការទទួលរបស់ភ្ញៀវចូលលេងជារៀងរាល់ថ្ងៃ ។ ពលរដ្ឋបានសំណូមពរដល់ លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង លោកវរសេនីយ៍ទោ វុឌ្ឍ ផូសារវ័ន្ត អធិការខណ្ឌបឹងកេងកង

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ទីតាំងល្បែងអនឡាញយីហោ7777ជាច្រើនកន្លែងនៅស្រុកមុខកំពូល សូមឯកឧត្តម គណៈបញ្ជាការឯកភាពខេត្ត មេត្តាត្រួតពិនិត្យផងទាន”

ខេត្តកណ្ដាល÷ ទីតាំងល្បែងស៊ីសងឆ្នោតឡូតូ ការ៉េ 7777 តាមប្រព័ន្ធអនឡាញ និងមាន់ជល់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែង ដាក់បង្កប់ក្នុងហាងកាហ្វេ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ដែលមិនរំខានដល់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានសោះឡើយ ឬមួយជាឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន ។ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានបុគ្គលម្នាក់ដែលជាម្ចាស់ហាងកាហ្វេជាមិត្តភក្កិ របស់លោកអភិបាលស្រុក ដែលទើបនឹងឡើងថ្មី ថែមទៀតផង

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ល្បែងស៊ីសង,ជល់មាន់អនឡាញ កំពុងដំណើរការជាចំហនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត…

បន្ទាយមានជ័យ៖ ពេលគេធ្វើដំណើរដល់ក្រុងប៉ោយប៉ែត ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចម្រើន នៃការដាក់ប៉ាយផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនិងល្បែងស៊ីសងអនឡាញដ៏គគ្រឹកគគ្រេង ជាពិសេសនៅតាមលំនៅដ្ឋាននីមួយៗភាគច្រើនមានល្បែងស៊ីសងបង្កប់ជាមួយ។ ជាក់ ស្ដែងទីតាំង១កន្លែងស្ថិតនៅ ភូមិក្បាលស្ពាន១ សង្កាត់ -ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យកំពុងដំណើរការលេងល្បែងសុីសង ជល់មាន់អនឡាញ បៀរការ៉ាត់ ចាក់បាល់ ជាចំហដោយមិនខ្លាចច្បាប់ទម្លាប់នោះឡើយ។ ប្រភពព័ត៌មានបានឲ្យដឹងថា ទីតាំងខាងលើនេះបង្កប់ទៅដោយល្បែងស៊ីសងច្រើនប្រភេទ ហើយអាជ្ញាធរមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍និងក្រុងប៉ោយប៉ែត មិន ដែលខ្វល់អំពីបញ្ហានេះទេ

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ទីតាំងល្បែងស៊ីសងប្រភេទ(net)មួយកន្លែង តាមបណ្តោយផ្លូវ ៣០៧ ស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក បើកលេងយ៉ាងគគ្រឹកគគ្រេង អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប!

ភ្នំពេញ ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! មានទីតាំងល្បែងសុីសងប្រភេទ(net)មួយកន្លែង តាមបណ្តោយផ្លូវ ៣០៧ ស្ថិតក្នុងទឹកដី សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកឲ្យក្រុមញៀនល្បែងចូលលេងទាំងយប់ ទាំងថ្ងៃ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការបង្រ្កាប! សង្ស័យខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។ជាក់ស្តែងនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤.នេះ ប្រភពដដែលបានឲ្យដឹងទៀតថា!

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ បង្កប់ក្នុង(ហាងកាហ្វេ រ៉ូមែនទិច)មួយកន្លែង កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេង ក្នុងទឺកដី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

ភ្នំពេញ ÷ មានសេចក្តីរាយការណ៍បានឲ្យដឹងថា! ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ លួចលាក់ពួនសម្ងំ ក្នុង(ហាងកាហ្វេ រ៉ូមែនទិច)មួយកន្លែង តាមបណ្តោយផ្លូវ90 កែងផ្លូវ61 ស្ថិតក្នុងទឹកដី សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានដឹងដែលឬទេ? ឬមួយដឹងហើយ មិនហ៊ានធ្វើការបង្រ្កាប!ប្រភពដដែលបានឲ្យដឹងទៀតថា! ទីតាំងល្បែងសុីសងខុសច្បាប់ តាមអនឡាញ

ព័ត៌មានក្ដៅ, សន្តិសុខសង្គម

ទីតាំងបង្កប់ល្បែងស៊ីសង ប្រភេទជនជាតិចិនក្នុងខុនដូមួយកន្លែងជិតស្ពានអាកាសក្បាលថ្នល់ កំពុងបើកអោយជនជាតិចិនលេងជារៀងរាល់ថ្ងៃ សូមអាជ្ញាធរមានវិធានការច្បាប់ផងទាន!

ភ្នំពេញ៖មានសេចក្តីរាយការណ៍មួយ មានករណីទីតាំងបង្កប់ល្បែងស៊ីសង ប្រភេទជនជាតិចិនក្នុងខុនដូមួយកន្លែងជិតស្ពានអាកាសក្បាលថ្នល់ ទីតាំងខាងលើកំពុងបើកអោយជនជាតិចិនលេងជារៀងរាល់ថ្ងៃ សូមលោកអភិបាលខណ្ឌ មូលដា្ឋនអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ ជាឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចុះបង្រ្កាបទីតាំងខាងលើផងទាន។ ទីតាំងខាងលើ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

ល្បែងស៊ីសងតាមអ៊ីនធឺណេតជាច្រើនកន្លែង កំពុងរីកដុះដាលគ្រប់ច្រកល្ហកនៅក្រុងបាត់ដំបង។ ប្រជាពលរដ្ឋឆ្ងល់ថា តើល្បែងស៊ីសងទាំងនោះមានបារមីឬ…?

បាត់ដំបង៖មន្ត្រីមានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងមើលមិនឃើញ។ ប្រជាពលរដ្ឋសំណូមពរឲ្យលោកស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បង្ក្រាបល្បែងស៊ីសង តាមអ៊ីនធឺណិតទាំងនោះផង។ ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងបាននិយាយនៅតាមតុកាហ្វេថា ករណីមាន់ជល់តាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនកន្លែង សង្ស័យតែលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងទទួលបានលាបសក្ការៈ ទើបធ្វើជាមើលមិន ឃើញបណ្ដោយឲ្យបនល្បែងខុសច្បាប់ទាំងនេះរីកព្រោងព្រាត។ ប្រជាពលរដ្ឋបាននិយាយថា ជាក់ស្ដែងទីតាំងល្បែងនៅផ្ទះបងអេផ្លូវ១០៤ ក្រោយ៧៣ដូរលុយភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ

ព័ត៌មានក្ដៅ, ចំណេះដឹង.ស៊ើបអង្កេត, សន្តិសុខសង្គម

ឃា.ត់ខ្លួនជនបរទេស២នាក់ រួមជាមួយគ្រឿងញៀនជាច្រើនគីឡូក្រាម…

សៀមរាប៖​ បុរសជនជាតិចិនម្នាក់ រួមជាមួយគ្រឿងញៀន១២ដុំ ទម្ងន់ជាង២គីឡូក្រាម ត្រូវកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង សហការជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក៧០១ និងអធិការដ្ឋាននគរបាលស្រុកបុរីអូរស្វាយសែនជ័យ បង្ក្រាបបាននៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ដែលជាស្រុកជាប់ព្រំដែនឡាវ។ ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងការបង្ក្រាបគ្រឿងញៀននោះ កម្លាំងនគរបាលខេត្ត បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ ឈ្មោះ PAN

Scroll to Top