ភ្នំពេញ៖មានសេចក្តីរាយការណ៍មួយ មានករណីទីតាំងបង្កប់ល្បែងស៊ីសង ប្រភេទជនជាតិចិនក្នុងខុនដូមួយកន្លែងជិតស្ពានអាកាសក្បាលថ្នល់ ទីតាំងខាងលើកំពុងបើកអោយជនជាតិចិនលេងជារៀងរាល់ថ្ងៃ សូមលោកអភិបាលខណ្ឌ មូលដា្ឋនអាវុធហត្ថខណ្ឌ អធិការនគរបាលខណ្ឌ ជាឯកឧត្តមស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចុះបង្រ្កាបទីតាំងខាងលើផងទាន។ ទីតាំងខាងលើ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។








