ចែករំលែក៖

ល្បែងស៊ីសងតាមអ៊ីនធឺណេតជាច្រើនកន្លែង កំពុងរីកដុះដាលគ្រប់ច្រកល្ហកនៅក្រុងបាត់ដំបង។ ប្រជាពលរដ្ឋឆ្ងល់ថា តើល្បែងស៊ីសងទាំងនោះមានបារមីឬ…?

បាត់ដំបង៖មន្ត្រីមានសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងមើលមិនឃើញ។ ប្រជាពលរដ្ឋសំណូមពរឲ្យលោកស្នងការនគរបាលខេត្តបាត់ដំបង ដាស់តឿនលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បង្ក្រាបល្បែងស៊ីសង តាមអ៊ីនធឺណិតទាំងនោះផង។

ប្រជាពលរដ្ឋនៅក្រុងបាត់ដំបងបាននិយាយនៅតាមតុកាហ្វេថា ករណីមាន់ជល់តាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនកន្លែង សង្ស័យតែលោក ពេជ្រ សារ៉ែន អធិការក្រុងបាត់ដំបងទទួលបានលាបសក្ការៈ ទើបធ្វើជាមើលមិន ឃើញបណ្ដោយឲ្យបនល្បែងខុសច្បាប់ទាំងនេះរីកព្រោងព្រាត។ ប្រជាពលរដ្ឋបាននិយាយថា ជាក់ស្ដែងទីតាំងល្បែងនៅផ្ទះបងអេផ្លូវ១០៤ ក្រោយ៧៣ដូរលុយភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុង/ខេត្តបាត់ដំបង ដំណើរការជាចំហ។ ពលរដ្ឋកត់សម្គាល់ថា ទីតាំងល្បែងអ៊ីនធឺណិតជល់មាន់មួយចំនួន ដែលរងការបង្ក្រាបក៏ព្រោះតែមិនបានផ្ដល់លាបសក្ការៈឲ្យសមត្ថកិច្ច?

ពលរដ្ឋសង្ឃឹមថា ឧត្តមសេនីយ៍ទោ ដាញ់អេង ប៊ុនចាន់ ស្នងការនៃស្នងការដ្ឋានខេត្តបាត់ដំបងដាស់តឿនលោកអធិការនគរបាលក្រុងបាត់ដំបង ឲ្យចុះពិនិត្យមើលបង្ក្រាបទីតាំងល្បែងស៊ីសងជល់មាន់តាមអ៊ីនធឺណិតនោះផង។ ប្រជាពលរដ្ឋសំណូមពរឲ្យលោកស្នងការ យកចិត្តទុកដាក់ចាត់មន្ត្រីជំនាញចុះពិនិត្យស្រាវជ្រាវដើម្បីយកមកអនុវត្តច្បាប់និងបង្ក្រាបទីតាងមាន់ជល់អនឡាញនៅក្នុងចំណុចផ្ទះ បងអេ ដែលជាកន្លែងល្បែង ស៊ីសង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្ដេចអធិបតីហ៊ុនម៉ាណែត និងចូលរួមចំណែកបញ្ចៀសអំពើចោលកម្មផ្សេងៗក្នុងមូលដ្ឋានដូចជា ចោរលួច- ចោរឆក់ -ចោរប្លន់-គាស់ផ្ទះជាពិសេសហឹង្សាក្នុងគ្រួសារ។

ប្រជាពលរដ្ឋកត់សម្គាល់ឃើញថា សព្វថ្ងៃនេះបញ្ហាល្បែងសីសងនៅក្រុងបាត់ដំបង កំពុងក្លាយជាចំណោទមួយដ៏ធំ ដែលត្រូវដោះស្រាយជាបន្ទាន់។ ប្រជាពលរដ្ឋហាក់អស់សង្ឃឹមចំពោះលោក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងដែលបាត់ដំបង មិនមានឆន្ទៈក្នុងការបង្ក្រាបល្បែង ស៊ីសងតាមមានអ៊ីនធឺណិតទាំងនោះ។ ដូច្នេះមានតែលោកស្នងការនគរបាលខេត្តជួយជំរុញតែប៉ុណ្ណោះ ទើបរំពឹងថា ល្បែងស៊ីសងគ្រប់អ៊ីនធឺណិតនៅក្រុងបាត់ដំបង សព្វថ្ងៃអាចកាត់បន្ថយបានខ្លះ។ បើរំពឹងទៅ លើលោកអធិការទំនងជាទៅមិនរួចនោះទេ!

Scroll to Top