ចែករំលែក៖

ទីតាំងហាងបញ្ជាំ M77 បែជាបង្កប់ល្បែងស៊ីសងចាក់បាល់ និងជល់មាន់ដាក់កុំព្យូទ័រធំៗ កំពុងដំណើរការយ៉ាងរលូន ខណៈលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ព្រងើយកន្តើយក្នុងការបង្ក្រាប!

បន្ទាយមានជ័យ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង ត្រូវបានបង្កប់នៅក្នុងហាងបញ្ចាំ,ដី,ឡាន,ផ្ទះ,ម៉ូតូយីហោ M77 កំពុងបើកដំណើរការជារៀងរាល់ថ្ងៃខណៈពេលដែលលោក ព្រហ្ម ពិសិដ្ឋ អធិការក្រុងប៉ោយប៉ែត ព្រងើយកន្តើយក្នុងការបង្ក្រាបល្បែងស៊ីសង ក្នុងមូលដ្ឋានទីតាំងល្បែងស៊ីសងខាងលើ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមអង្គភាពយើងទទួលបានទីតាំងហាងបញ្ចាំដី,ឡាន,និងម៉ូតូយីហោM77បានបង្កប់លេងល្បែងជាច្រើនដូចជា ជល់មាន់តាមកុំព្យូទ័រ ចាក់បាល់ ដោយសម្បូរទៅដោយអ្នកញៀនល្បែងទៅលេងជារៀងរាល់ថ្ងៃ។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបានលើកឡើងថា កាលពីលោក សៅ សារឿន អធិការក្រុងប៉ោយប៉ែតមិនទាន់បានមរណភាព លោកអធិការតែងតែចុះបង្ក្រាបទីតាំងល្បែងសុីសង និងបង្ក្រាបគ្រឿងញៀននៅក្នុងដែនរបស់ខ្លួនយ៉ាងសកម្ម តែចំណែកលោក ព្រហ្ម ពិសិដ្ឋ ឡើងតំណែងជាអធិការក្រុងប៉ោយប៉ែតវិញ ហាក់បីដូចជាខ្ជិលច្រអូសព្រងើយកន្តើយ អ្នកសារព័ត៌មានទំនាក់ទំនងលេខរបស់លោក ក៏លោកមិនលើកទូរសព្ទដែរ មិនសកម្មទទួលព័ត៌មានពីប្រជាពលរដ្ឋ។ តើលោកស្នងការខេត្តបន្ទាយមានជ័យ យល់ឃើញយ៉ាងណាដែរចំពោះលោកអធិការរូបនេះដែលមិនសកម្មទទួលព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មានក្នុងការរាយការណ៍ទីតាំងល្បែងស៊ីសង ទង្វើអសកម្មបែបនេះ ហើយធ្វើឲ្យល្បែងសុីសងរីកដុះដាលពេញក្រុងប៉ោយប៉ែត។

ឬលោកអធិការរូបនេះ មិនបានគោរពទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ-ឃុំ-មានសុវត្ថិភាព នៅតែបណ្ដោយឱ្យមានល្បែងស៊ីសងបែបនេះ ក្រុងប៉ោយប៉ែតមិនយូរមិនឆាប់ទេក្លាយជាសំបុកអសកម្មនៅក្នុងមូលដ្ឋានជាមិនខាននិងបង្កើតជាចោរលួច.ចោរប្លន់.ចោរឆក់.និងអំពើហិង្សាក្នុងគ្រួសារជាដើម។ព្រោះដឹងហើយថាល្បែងស៊ីសងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋានបើសិនជាអាជ្ញាធរមិនមានវិធារការយកចិត្តទុកដាក់ក្នុងការចុះទប់ស្កាត់បង្ក្រាប។

ទោះបីយ៉ាងណាពលរដ្ឋនៅតែសង្ឃឹមលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែងនេះជាពិសេស ទីតាំងបើកល្បែងសុីសងដែលគ្មានអាជ្ញាប័ណ្ណអនុញ្ញាតត្រឹមត្រូវពីក្រសួងពាណិជ្ជកម្ម ល្បែងតែងតែឆ្លៀតឱកាសលួចបង្កប់បើកលេងល្បែងស៊ីសងដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ។

ពលរដ្ឋតែងតែលើកសរសើរមិនដាច់ពីមាត់ពីសកម្មភាពលោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋានខេត្តបន្ទាយមានជ័យ លោកស្នងការរូបនេះតែងតែបង្ក្រាបរាល់បទល្មើស នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសគោរពទៅតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” មានលក្ខណៈសម្បត្តិ ៧យ៉ាង របស់ក្រសួងមហាផ្ទៃ សង្ឃឹមថាលោកស្នងការនឹងបង្ក្រាបទីតាំងល្បែងសុីសងតែងតែបង្កនិងបង្កើតភាពអសកម្មដូចជាបង្កបង្កើតបទល្មើសផ្សេងៗនៅក្នុងរដ្ឋានរបស់ខ្លួនចាក់ជាមិនខាន។

យ៉ាងណាមិញពលរដ្ឋនៅតែទទួលស្នើសុំ ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមប្រើកណ្ដាប់ដៃដែកបំបែកទីតាំងសំបុកទីតាំងល្បែងស៊ីសងដែលមិនមានច្បាប់ហ្នឹងអាជ្ញាប័ណ្ណត្រឹមត្រូវតែងតែបង្ករព្យុះភ្លៀងនៅក្នុងមូលដ្ឋានរបស់ខ្លួន។ជាពិសេសទីតាំងបើកល្បែងស៊ីសងនេះហើយតែងតែបង្កជាបទល្មើសជារឿយៗក្រោយពីអ្នកចូលលេងល្បែងឈ្នះទៅទិញរបស់ ពេលចាញ់ល្បែងអស់លក់របស់លេងល្បែង ពេលអស់អីលក់មានតែបែកគំនិតចេញធ្វើសកម្មភាពឆក់ប្លន់តែប៉ុណ្ណោះដើម្បីយកមកប្រាក់មកស្រង់ដើមលេងបន្តទៀត។

កត្តាទាំងនេះហើយគឺសម្ដែងឃើញថាទីណាបើកមានល្បែងស៊ីសងទីនោះមិនយូរមិនឆាប់និងបង្ករជាបទល្មើសដូចជាអំពើចោលកម្មផ្សេងៗជាមិនខាន។

Scroll to Top