ល្បែងមាន់ជល់អនឡាញ តាមអាយផេត លេងនៅក្នុងតារាងបាល់មួយកន្លែង ម្ចាស់ឈ្មោះ ណាវី ស្ថិតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កំពុងបើកលេងជាប្រចាំ រៀងរាល់ថ្ងៃ ហេតុអ្វីបានជាគ្មានការបង្ក្រាប?
តាកែវ ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ បានឲ្យដឹងថា បច្ចុប្បន្ននេះល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅក្នុងទីតាំងតារាងបាល់មួយកន្លែង កំពុងបើកលេងជារៀងរាល់ថ្ងៃដោយគ្មានការលាក់បាំង គឺលេងដោយសេរីតែម្តង។ ប្រជាពលរដ្ឋបានសម្ដែងនូវចម្ងល់យ៉ាងខ្លាំងថា នៅបច្ចុប្បន្ននេះល្បែង ស៊ីសងមាន់ជល់អនឡាញ ស្ទើរគ្រប់ទីកន្លែងនៅទូទាំងប្រទេសត្រូវបានបិទអស់ហើយ តែទីតាំងមាន់ជល់អនឡាញខាងលើនេះ ហេតុអ្វីបានជាអាចបើកដំណើរការបានដោយរលូន […]










