ចែករំលែក៖

ពលរដ្ឋរិះគន់លើកំហុសឆ្គងរបស់លោក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង ករណីជនសង្ស័យច.ង(ក) ស.ម្លាប់ខ្លួន ខណៈឃុំខ្លួនក្នុងអធិការ!

កោះកុង៖ យោងតាមប្រភពព័ត៌មាន បានរាយការណ៍អោយដឹងថា កាលពីយប់ ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ មានករណីបង្ករហេតុទំនាស់វាយតប់កាប់ចាក់គ្នាមួយ បានកើតឡើងនៅបរិវេណខាងមុខក្លឹបយីហោ ( ដឹស.អឹម.ផាប់ ) ដែលការវាយតប់គ្នានោះបណ្តាលឲមានអ្នករងរបួសធ្ងន់-ស្រាលមួយចំនួន ។
ប៉ុន្តែក្នុងហេតុការណ៍នោះត្រូវប្រភពបន្តថា ក៏មានការអន្តរាគមន៍ទាន់ពេលវេលា ពីកម្លាំងសមត្ថកិច្ចនគរបាលអធិការក្រុងខេមរភូមិន្ទទាន់ពេលវេលា ក្នុងប្រតិបត្តិការក្តោបមុខសញ្ញា បង្ក្រាបចាប់បានជនសង្ស័យជាច្រើននាក់ផងដែរ ។ រួចបានបញ្ជូនក្រុមនោះយកមកធ្វើការសាកសួរនៅក្នុងអធិការនគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រភពពីមូលដ្ឋានបានបង្ហើបឲដឹងទៀតថា ក្នុងសកម្មភាពកើតហេតុដែលបង្ករឡើងនៅមុខក្លឹប ដឹស អឹម ផាប់ នោះ គឺកំលាំងអធិការក្រុងខេមរភូមិន្ទ ខេត្តកោះកុង បង្ក្រាបចាប់បានជនបង្ករមិនតិចជាង ៥នាក់នោះទេ ។
ដោយឡែកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ មុខសញ្ញាឈ្លោះគ្នា ដែលត្រូវសមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ ក្របួចចាប់បានជាច្រើននាក់នោះ ត្រូវបានដោះលែង អោយរួចខ្លួន យ៉ាងស្ងាត់ស្ងៀម។

ដោយឡែក ចំពោះជនសង្ស័យដែលសមត្ថកិច្ចឃុំខ្លួន នៅក្នុងអធិការដ្ឋាននគរបាល ក្រុងខេមរភូមិន្ទនោះ ត្រូវគេស្គាល់ឈ្មោះ ជិន សុតន់ អាយុប្រហែល ១៨ឆ្នាំ រស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ជុំវិញការឃុំខ្លួនជនសង្ស័យ ដែលមិនត្រូវបានដោះលែងខាងលើនោះ មានប្រភពមន្ត្រីនគរបាលខ្សឹមប្រាប់ថា ដោយសារមានអ្នកធំនៅក្នុងខេត្តកោះកុងម្នាក់ បានទូរស័ព្ទមកអន្តរាគមន៍ ដាក់បន្ទុកមិនអោយដោះលែង។ បើទោះមានការទទួលសំណងជាលុយក៏ដោយ តែជនសង្ស័យនោះ ក៏មិនត្រូវដោះលែងនោះដែរ។

ចំណែកសាច់ញ្ញាតិ សាកស.ពយុវជនខាងលើ ដែលបានចង ក សម្លា.ប់ខ្លួននៅក្នុងកន្លែងឃុំខ្លួន នៃអធិការនគរបាលក្រុងខេមរភូមិន្ទ បានបញ្ជាក់ថា ក្នុងជម្លោះជាក្រុមនេះ គឺកូនគាត់បានសារភាពថា គេបានវ៉ៃជនរងគ្រោះតែចំនួន ២ដៃប៉ុណ្ណោះ ។ ចំណែកម្តាយសាកសព បានបញ្ជាក់ថាក្រោយពីកូនគាត់ស្លា.ប់ គឺសមត្ថកិច្ចបានប្រគល់ឲ្យគាត់ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។ ចំពោះហេតុការណ៍នេះ គាត់ជាម្តាយមានការតក់ស្លុត សែនសោកស្តាយយ៉ាងខ្លាំង។

នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ ស្ត្រីជាម្តាយបាននិយាយទាំងអួលដើមករថា បុណ្យ៧ថ្ងៃរបស់កូនគាត់ត្រូវធ្វើនៅថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ។ ជុំវិញករណីជនសង្ស័យបានស្លា.ប់នៅក្នុងនីតិវិធី ឃុំខ្លួនរបស់សមត្ថកិច្ចនគរបាលយុត្តិធម៌នេះដែរ ត្រូវបានមហាជនរិៈគន់ពីទំនូល ខ្វះការទទួលខុសត្រូវរបស់សមត្ថកិច្ចនគរបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុងយ៉ាងខ្លាំង ។

ម្យ៉ាងចាប់តាំងពីក្រោយ នៃការស្លា.ប់របស់យុវជនខាងលើ អ្នកយកព័ត៌មានយើងមិនអាចសុំការពន្យល់ណាមួយបានឡើយពីលោក យស់ ចាន់វិចិត្រ អធិការនគរបាល ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ព្រោះទូរស័ព្ទខលចូល តែទូរស័ព្ទរបស់លោកគ្មានអ្នកលើកទទួល ។

ចំណែក លោក រ៉ន ប៉ អធិការរងក្រុងខេមរភូមិន្ទ ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា ក្នុងរឿងនេះលោកកំពុងធ្វើកំណត់ហេតុ ចាំពេលដែលលោកធ្វើកំណត់ហេតុរួចរាល់ លោក និងផ្តល់ជូន ។ ចំណែក លោកឧត្តមសេនីយ៍ត្រី ស សារ៉ាត់ ស្នងការរងទទួលបន្ទុកផែនព្រហ្មទណ្ឌកម្រិតធ្ងន់ នៅល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ អ្នកយកព័ត៌មានយើង ក៏មិនអាចសុំការពន្យល់ណាមួយបាននោះដែរ ដោយទូរស័ព្ឌខលចូលពុំមានអ្នកលើកទទួល ។

មជ្ឈដ្ឋានមហាជន រស់នៅក្នុងក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ ស្រុកមណ្ឌលសីមា ហាក់បានរិៈគន់ផងដែរ នូវភាពកំសោយរបស់សមត្ថកិច្ច ក្នុងការគ្រប់គ្រងជនសង្ស័យ ដែលមានការធ្វេសប្រហែស ធ្វើអោយបាត់តម្រុយ នៃសាក្សីដ៏សំខាន់ក្នុងការស្រាវជ្រាវមួយ សំរាប់ស្វែងរកមុខជនដៃដល់ពិតប្រាកដ ដែលសមត្ថកិច្ចកំពុងបន្តនីតិវិធី ឬអាចវិវត្តបន្តទៅដល់ដៃ អយ្យការអមសាលាដំបូងខេត្តកោះកុង ក្នុងនីតិវិធីផង ក៏អាចថាបាន ។

ម្យ៉ាងប្រភពចុងក្រោយបានលួចបង្ហើបអោយដឹងថា ការដែលជនសង្ស័យសម្រេចចិត្ត រហូតឈានដល់ការចងកស.ម្លាប់ខ្លួននោះ មកពីការចរចា សងសំណងទៅលើជនរងគ្រោះ ក្នុងតម្លៃ ២,២០០ដុល្លារ ហើយលេចលឺថា លុយក៏សង ទោសជាប់គុកនៅតែជាប់ដដែល ។ ដូចនេះហើយទើបជនសង្ស័យរូបនោះ បាក់ទឹកចិត្ត មិនព្រមអោយម្តាយរបស់គេខាតបង់លុយ ហើយក៏សម្រេចចិត្តចង ក ស.ម្លាប់ខ្លួនបញ្ចប់ជីវិតកុំអោយមានលំបាកដល់ម្តាយរបស់គេដែលក្រីក្រ និងក្រុមគ្រួសារ ។ ព្រោះតែខ្លួនគេបានធ្វើខុសមួយពេល។ នេះជាការើកឡើងរបស់សាច់ញ្ញាតិជនសង្ស័យ ដែលកូនគាត់បានសារភាព ខណៈម្តាយបានទៅជួប។

ជនសង្ស័យរូបនោះ ក៏បានសារភាពប្រាប់ក្រុមគ្រួសារគេមុនស្លា.ប់ថា ក្នុងរឿងនេះ គឺគេបានវ៉ៃ ទៅលើជនរងគ្រោះតែពីរដៃប៉ុណ្ណោះ បើមិនជឿសូមអោយសមត្ថកិច្ចឆែកកាមេរ៉ា នៅមុខក្លឹបសាន្ត ( ដឹស.អឹម ផាប់ ) នឹងឃើញសកម្មភាពជាក់ជាមិនខាន នេះជាសម្តីរបស់ជនសង្ស័យមុនពេលដែលគេសម្រេចចង ក សម្លា.ប់ខ្លួន។

Scroll to Top