ចែករំលែក៖

ឯកឧត្ដម ដួង តារា អតីតជំនួយការសម្តេចតេជោ ត្រូវបានសមត្ថកិច្ច ហៅទៅសាកសួរ ពាក់ព័ន្ធនឹងបណ្តឹងរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖បណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួនរាយការណ៍ថា ឯកឧត្ដម ដួង តារា អតីតាជំនួយការ សម្តេចតេជោហ៊ុន សែន ត្រូវបាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីមានបណ្តឹងពី ប្រជាពលរដ្ឋ។

ពាក់ព័ន្ធនឹងការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់រូបនេះ សារព័ត៌មាន ព្រាប មេស៊ីនជើ ធីវី នៅមិនទាន់អាចស្វែង រកប្រភពផ្លូវការណាមួយពីសមត្ថកិច្ចពាក់ព័ន្ធដើម្បីបញ្ជាក់ការពិតនៅឡើយ។ ប៉ុន្តែគេហទំព័រសារព័ត៌មានដើមអម្ពិល បានចុះផ្សាយព័ត៌មាននៃការចាប់ខ្លួននេះ ដោយយោងតាមការបញ្ជាក់របស់ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ធ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សូមជម្រាបថា ឯកឧត្ដម ដួង តារា ជាអតីតជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវបានតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីកាលពី ខែវិច្ឆិកា ឆ្នាំ ២០២០ បន្ថែមលើតួនាទីជំនួយការ។ ឯកឧត្តមក៏ត្រូវបានគេស្គាល់តាមរយៈការដឹកនាំក្រុមការងារដោះស្រាយវិវាទនៅមូលដ្ឋានផងដែរ ជាពិសេសវិវាទដីធ្លីរ៉ាំរ៉ៃ៕

Scroll to Top