កំពង់ចាម៖ក្រោយទទួលបានពត៌មានភ្លាម លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់បញ្ជាឱ្យកម្លាំងជំនាញ ផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងជំនាញ នៃអធិដ្ឋាននគរបាលស្រុកស្ទឹងត្រង់ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថាញ់ សុខវុន ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ចុះទៅដល់ទីតាំងដូចដែលបានចុះផ្សាយ ។
ជាលទ្ធផលបានពិនិត្យឃើញថាទីតាំងនោះ មិនស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាមឡើយ គឺនៅចំណុចចំការស្វាយចន្ទី តំបន់អូរកែងទាត់ ស្ថិតក្នុងភូមិជាយក្រែង ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមានចម្ងាយជាង៣គីឡូម៉ែត្រ ពីព្រុំប្រទល់ភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ហើយទីតាំងនេះ មានការលេងល្បែងជល់មាន់រយៈពេល ពីរទៅបីថ្ងៃមុននេះ ប៉ុន្តែបច្ចុប្បន្នមិនមានសកម្មភាពលេងល្បែងបន្តទៀតឡើយ ។
បច្ចុប្បន្នលោកឧត្តមសេនីយ៍ស្នងការ បានចាត់កម្លាំងល្បាតឃ្លាំមើល បើមានសកម្មភាពបទល្មើសណាមួយក្នុងភូមិសាស្រ្តខេត្តកំពង់ចាម សមត្ថកិច្ចយើងនឹងចាប់វិធានការបង្ក្រាប ឱ្យខានតែបាន ។











