(បន្ទាយមានជ័យ): នៅថ្ងៃទី ០៥ ខែ មករា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានចាត់តំណាងឱ្យ ឯកឧត្តម គង់ វិមាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្ដម ឧត្ដមសេនីយ៍ឯក សម វណ្ណវីរៈ អគ្គស្នងការរងនគរបាលជាតិតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ រួមជាមួយ លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរងទទួលផែនការងារសេនាធិការ តំណាងឱ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់ទទួល សម្ភារៈបរិក្ខារគ្រឿងឧបភោគបរិភោគ ដើម្បីប្រគល់ជូន ដល់កម្លាំងនគរបាលកងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង៤ (វរ ៨០៧, ៩១១, ៨៩១, ៨១៥) ដែលកំពុងឈរជើងការពារបូរណភាពទឹកដីក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។
សម្ភារៈបរិក្ខារនិងគ្រឿងឧបភោគបរិភោគរួមមាន:
១-តង់ចំនួន ៨០តង់
២-អង្ករចំនួន ១២តោន
៣-មីជាតិចំនួន ៤០០កេស
៤-ទឹកត្រីចំនួន ២០០យួរ
៥-ទឹកសុទ្ធចំនួន ៤០០០យួរ
ក្នុងនោះមួយវរសេនាតូចការពារព្រំដែនគោកទទួលបាន -តង់ចំនួន ២០តង់ -អង្ករចំនួន ៣តោន -មីជាតិចំនួន ១០០កេស -ទឹកត្រីចំនួន ៥០យួរ -ទឹកសុទ្ធចំនួន ១០០០យួរ
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជួសមុខឱ្យកងកម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង ៤ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ដែលបាន ឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ ដល់កងម្លាំងវរសេនាតូចការពារព្រំដែនគោកទាំង៤ ក្នុងកិច្ចការការពារបូរណៈភាពទឹកដី ។ សូមគោរពជូនពរដល់ ឯកឧត្ដម និង រួមសហការីទាំងអស់ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
