ចែករំលែក៖

រថយន្តដឹកជញ្ជូនធ្យូងចំនួនពីរគ្រឿង​ដែលគ្មានច្បាប់អនុញ្ញាត ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ សៀមរាបបង្ក្រាប..!!

សៀមរាប៖ រថយន្តសាំយ៉ុងកែឆ្នៃ ដឹកធ្យូងមិនស្របច្បាប់ចំនួនពីរគ្រឿង ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈេីសៀមរាប​បង្ក្រាបកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។​
ប្រភពព័ត៌មានបានបង្ហេីបឲ្យដឹងថា រថយន្តសាំយ៉ុងកែឆ្នៃ ដឹកធ្យូងទាំងពីរគ្រឿងខាងលេីនេះ កន្លងមកត្រូវបានមន្ត្រីជំនាញរដ្ឋបាលព្រៃឈេីធ្លាប់ធ្វេីការបង្ក្រាបញ៉យដងផងដែរប៉ុន្តែមិនដឹងថា យ៉ាងម៉េចនោះទេ ដោយចេះតែរបូតទៅវិញ ខណ:​ឈ្មួញរូបនោះហាក់បីដូចជាមិនខ្លាចសំណាញ់ច្បាប់ទាល់តែសោះ ។

បេីតាមប្រភពដដែលបញ្ជាក់ថា ម្ចាស់រថយន្តដឹងធ្យូងទាំងពីរគ្រឿងនេះទីមួយឈ្មោះ ក្អាន/ទីពីរ ឈ្មោះ ណាក់ ដោយឡែកចំពោះអ្នករត់ការ​ក្នុងការដឹកជញ្ជូនធ្យូងខុសច្បាប់ខាងលេីនេះ​សមត្ថកិច្ចកំពុងធ្វេីការស្រាវជ្រាវផងដែរ ។​
សូមបញ្ជាក់ថា បច្ចុប្បន្នរថយន្តដឹកធ្យូងដែលរដ្ឋបាលព្រៃឈើសៀមរាបបង្ក្រាបចាប់បានទាំងពីរគ្រឿងខាងលេីនេះ ត្រូវបានបញ្ជូនទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈេីសៀមរាប ដេីម្បីមានវិធានការបន្តតាមផ្លូវច្បាប់ ។​

សូមបញ្ជាក់ផងដែរថា យោងតាមច្បាប់ស្តីពីបទល្មើសដឹកជញ្ជូន ការប្រមូល ធ្វើពាណិជ្ជកម្ម ឬស្តុកទុកធ្យូងក្នុងបរិមាណច្រើនលើសពីកម្រិតប្រើប្រាស់ជាលក្ខណៈគ្រួសារ ដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចត្រូវទទួលទោសទ័ណ្ឌជាប់ពន្ធនាគារពី១ឆ្នាំទៅ៥ឆ្នាំ និងរងការពិន័យជាប្រាក់ចាប់ពី១០លានរៀលទៅ១០០លានរៀល។
ទោសថ្នាក់ទី១ ” បទល្មើសធ្ងន់ធ្ងូរ”
​សកម្មភាព: ប្រគល់បញ្ជា រៀបចំ ឬនៅពីក្រោយខ្នងការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំដើម្បីយកមកផលិត និងដឹកជញ្ជូនធ្យូង ឬធ្វើសកម្មភាពក្នុងតំបន់ការពារ/ព្រៃបម្រុងទុក​ត្រូវ ជាប់ពន្ធនាគារពី ៥ ឆ្នាំ ទៅ ១០ ឆ្នាំ។ ដោយឡែកវត្ថុតាង ធ្យូងរួមនិង មធ្យោបាយដឹកជញ្ជូន ត្រូវរឹបអូសជាសម្បត្តិរដ្ឋ។/

Scroll to Top