បន្ទាយមានជ័យ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នចំពោះករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមរូបភាពនៃការខ្ចីគណនីធនាគារ ដើម្បីប្រើប្រាស់ តាមរយៈ សាច់ញាតិ ក្នុងន័យដើម្បីផ្ទេរលុយខ្មៅ ចូលគណនីធនាគាររបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីលាងលុយខ្មៅ បំភាន់ភ្នែកសមត្ថកិច្ច ប្រើប្រាស់ស្របច្បាប់ក្នុងប្រទេសកម្ពុជា។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាល ខេត្ត មានប្រសាសន៍ អំពាវនា ក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ០៣ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព ទីតាំងរស់នៅប្រមូលផ្តុំ សម្រាប់រដ្ឋបាលក្រុងប៉ោយប៉ែត នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២៦។
ដើម្បីចៀសវាងនូវការជាប់ពាក់ព័ន្ធនឹងករណីទាំងនេះអភិបាលខេត្ត ក៏បានបញ្ជាក់បន្ថែមដល់បងប្អូនប្រជាពលរដ្ឋពីការប្រើប្រាស់គណនីធនាគារ ដើម្បីសំដៅធ្វើយ៉ាងណាកុំឱ្យរណីនេះកើតឡើង។ ដោយឧក្រិដ្ឋជន បានប្រេីប្រាស់គ្រប់មធ្យោបាយ តាមរយៈការអូសទាញសាច់ញាតិ ឬបងប្អូនដែលធ្លាប់ធ្វេីការងារជាមួយ ដេីម្បីខ្ចីគណនេយ្យធនាគារ ជាថ្នូរទៅនឹងការផ្តល់ថវិកាមួយចំនួន ប្រេីប្រាស់គណនីធនាគារស្របច្បាប់របស់បងប្អូនក្នុងរយៈពេលខ្លី ដើម្បីផ្ទេរលុយខ្មៅដែលបានមកពីការប្រព្រឹត្តបទល្មេីសឆបោក ចូលមកគណនីធនាគារស្របច្បាប់ ហេីយប្រសិនបេីសមត្ថកិច្ចរកឃេីញថាមានការជាប់ពាក់ព័ន្ធ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។
ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវម្ដងហើយម្ដងទៀតសូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ជាដេីម ចូលរួម សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បេីមានការសង្ស័យថា ទីតាំងណាមួយដែលបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រាយការណ៍មកសមត្ថកិច្ច ការដេីម្បីបង្ក្រាបឱ្យបានទាន់ពេលវេលា៕
ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ






