ខេត្តកំពង់ធំ៖ ទីតាំងល្បែងមាន់ជល់អនឡាញ បានកំពុងបើកលេងយ៉ាងរលូន នៅក្នុងភូមិសាស្ត្រឃុំទំរីង ស្រុកសណ្តាន់ខណៈសមត្ថកិច្ចរក្សាភាពស្ងប់ស្ងាត់មិនបង្ក្រាប។ ប្រការដែលមិនចុះបង្ក្រាបបែបនេះហាក់បីបង្ហាញឲ្យឃើញយ៉ាងច្បាស់ក្រឡែតថា សមត្ថកិច្ចជំនាញពាក់ព័ន្ធ និងអ្នកបើកលេងមិនខ្លាចញញើត ទៅនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ល្បែងស៊ីសងឡើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ទីតាំងជល់មាន់អនឡាញចំនួន ២កន្លែងស្ថិតនៅភូមិខោស ឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានកំពុងបើកលេងយ៉ាងអាណាធិបតេយ្យ ហាក់គ្មានការទប់ស្កាត់ពីសម្ថកិច្ច និងអាជ្ញាធរនោះឡេឺយ។ ការរក្សាទុកបនល្បែងអនឡាញបែបនេះហាក់ដូចជាការផ្គើនទៅនឹង គោលនយោបាយភូមិ.ឃុំមានសុវត្ថិភាព ៧ចំនុចដែលអាចនាំឲ្យមានអំពើអសកម្មឬចោរកម្មកើតមានក្នុងមូលដ្ឋានផងដែរ។ យ៉ាងណាមិញ កាលពីរសៀលថ្ងៃទី១៩ ខែមិថុនានេះ បន្ទាប់ពីអង្គភាពPreab Messenger Tv បានធ្វើការរាយណ៍ជូនលោក ឃុត ណាត អធិការនគរបាលស្រុកសណ្តាន់ លោកបានទទួលជ្រាបហើយ តែគ្មានការឆ្លើយតបនោះទេ រហូតមកដល់ព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦នេះ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានដាក់ក្ដីសង្ឃឹមយ៉ាងមុតមាំទៅលើលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលកំពង់ធំ ចាត់កម្លាំងចុះត្រួតពិនិត្យជាក់ស្ដែង និងអនុវត្តវិធានការច្បាប់លើទីតាំងទាំងនោះ។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយនោះឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់របបអ្នកសារព័ត៌មាន៕






