ចែករំលែក៖

លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ​ បាន​ចាត់ក្រុមការងារ​គណបក្សចុះមូលដ្ឋានឃុំអមលាំង​ សួរសុខទុក្ខ​និងនាំយកអំណោយជាថវិការនិងគ្រឿងឧបភោគ​បរិភោគ​ជាឧបត្ថម្ភ​ដល់គ្រួសារ​ លោក ឈួន សុខន ស្មៀនឃុំអមលាំង ដែលប្រពន្ធទើបនឹងសម្រាលកូន(ឆ្លង​ទន្លេ​)កំពុងសម្រាកលំហែមាតុភាពនៅមណ្ឌលសុខភាពអមលាំង…

កំពង់ស្ពឺ៖ នៅថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោក ម៉េង ស្រ៊ុន សមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអមលាំង និងជាប្រធានគណៈកម្មការគ្រប់គ្រង ខ២៦.២ បាន​ចាត់ក្រុមការងារ​គណបក្សចុះមូលដ្ឋានឃុំអមលាំង​ លោក ទួន ផាវ ប្រធានគណបក្សឃុំអមលាំង និងលោក ភូ ឌីសាឌីន អញ្ជើញ​ចុះសួរសុខទុក្ខ​និងនាំយកអំណោយជាថវិការនិងគ្រឿងឧបភោគ​បរិភោគ​ឧបត្ថម្ភ​ដល់គ្រួសារ​ លោក ឈួន សុខន ស្មៀនឃុំអមលាំង ដែលប្រពន្ធទើបនឹងសម្រាលកូន(ឆ្លង​ទន្លេ​) ហើយកំពុងសម្រាកលំហែមាតុភាពនៅមណ្ឌលសុខភាពអមលាំង​ ស្រុក​ថ្ពង​ ខេត្ត​កំពង់ស្ពឺ​។

នា​ឱកាស​សួរ​សុខទុក្ខ​នោះ​ដែរ​ លោក ទួន ផាវ និងលោក ភូ ឌីសាឌីន ជាតំណាងបានសំណេះសំណាល ជាពិសេស​ក៏បាន​ពាំនាំ​នូវ​ការ​​​​ផ្តាំផ្ងើរសួរ​សុខទុក្ខ​ ព្រួយ​បារម្ភ​ អបអរសាទរ​ពីសំណាក់​ លោក​​​​ ម៉េង​ ស្រ៊ុន ប្រធាន​ក្រុម ការងារ​គណបក្សចុះមូលដ្ឋានឃុំអមលាំង
ចំពោះ​​​ លោក ឈួន សុខន ស្មៀនឃុំអមលាំង និងភរិយា ព្រមទាំងក្រុមគ្រួសារ ដែលទទួលបាននូវសមាជិកថ្មីដែលប្រកបដោយសុខភាពល្អ នាំលាភសំណាងដល់គ្រួសារផងដែរ។ក្នុងនោះក៏បាននាំយកនូវអំណោយ​ដ៏ថ្លៃថ្លា​របស់​របស់​ លោក​ ម៉េង ស្រ៊ុន ជាថវិការនិង សម្ភារៈ​គ្រឿងឧបភោគបរិភោគរួមមាន៖​ថវិកាចំនួន​ ២០០,០០០ រៀល​ ,​អង្ករ ២បាវ,មី ២កេះ​,​ទឹកស៊ីអ៊ីវ​ ២យួរ,​ទឹកត្រី ២យួរ​​​​​​ និង​ត្រីខ ២យួរ​ ប្រគល់ជូនដល់គ្រួសារលោក ឈួន សុខន ថែមទៀតផង៕

Scroll to Top