សៀមរាម៖ ប្រជាពលរដ្ឋដែលមានប្តី ជាអ្នកងប់ងុលញៀន និងល្បែងភ្នាល់ស៊ីសងដែលឃាត់មិនស្តាប់ បានរាយការណ៍មកថា កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៦ រហូតពេលនេះ ក្រុមអ្នកញៀនល្បែងចាក់អាប៉ោង កំពុងប្រមូលផ្តុំគ្នា លេងយ៉ាងអើងកង នៅភូមិបឹង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប យ៉ាងសកម្ម។
ដោយពួកគាត់មិនដែលឃើញ មេប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការក្រុងសៀមរាប មានចំណាត់ការឡើយ..! ដូច្នេះអង្គភាពសារព័ត៌មានយើងខ្ញុំ ជួយប្រាប់បងៗសមត្ថកិច្ចដែលមានតួនាទីបង្ក្រាបបន្តជាដំណឹង! សូមទានមេត្តា ជ្រាប និងជួយចុះទៅពិនិត្យដោយសេចក្តីគោរពផងទាន!
យ៉ាងណាមិញ នៅល្ងាចថ្ងៃទី១២ ខែមេសានេះក្រុមការងារអង្គភាពយើងខ្ញុំបានទំនាក់ទំនងជូនលោកអធិការនគរបាលក្រុង ដា ចំរើន តាមរយៈលេខ 012 239 240 មិនអាចទំនាក់ទំនងបាន។
ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយនោះឡើយ! ព្រមទាំងរង់ចាំទទួលការបកស្រាយ ពីភាគី ស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន៕ សូមអរគុណ






