ចែករំលែក៖

កាស៊ីណូម៉ូណាកូ (MONACO) ច្រកទ្វារ​ព្រំដែន​អន្ដរជាតិ​បន្ទាយ​ចក្រី បើក​អោយ​ពលរដ្ឋ​ខែ្មរ​ និង​ជនជាតិ​វៀតណាម ​សង្ស័យថា ខ្លះ​មាន​ប៉ាស្ព័រ​ ខ្លះ​មិន​មាន​ប៉ាស្ព័រ​ ចេញ​ចូល​លេង​ល្បែង​សុីសង​ យ៉ាង​គគ្រឹកគគ្រេង ​សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់​…!

ខេត្តព្រៃវែង៖ បុគ្គល​ម្ចាស់​កាស៊ីណូ​យីហោ ម៉ូណាកូ (MONACO) ហ៊ានបើក​អោយ​ពលរដ្ឋ​ខ្មែរ​ និង​ជជនជាតិវៀតណាម ឆ្លងដែន​ចេញ​ចូល​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹក គ​គ្រេង ខណះអាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ មិនហ៊ានចាត់វិធានការ​បង្ក្រាប​ បែជារក្សា​ភាព​ស្ងៀមស្ងាត់ទៅវិញ ។​

នៅពេលថ្មីៗនេះ តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​កគោ ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង បាន​ឲ្យដឹងថា កាស៊ីណូ ម៉ូណាកូ (MONACO) កំពុងបើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​និង​ជនជាតិ​វៀតណាម​ឆ្វៀតណាម ចេញ​ចូល​លេង​ល្បែង​ចាក់​ភ្នាល់​ដាក់​សុីសង​ ជល់​មាន់ បៀ​រ អាប៉ោង យូគី​ យ៉ាង​គគ្រឹកគគ្រេង ដោយសេរី ​តែអាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ស្រុក​.​ខេត្ត​.​មិន​ហ៊ាន​ធ្វើការ​ទប់ស្កាត់​និង​បង្ក្រាប​នោះ​ទេ​ បែ​ជា​នាំគ្នា​បំភ្លេច​គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព ​៧ចំណុច​ ដែល​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​ដោយ​ក្រសួងមហាផ្ទៃ​វិញ។​

ពលរដ្ឋយល់ថា អាជ្ញាធរ​ថ្នាក់​ឃុំ ស្រុក ខេត្ដ និង​សសមត្ថកិច្ច មិនគួរ​បណ្តែតបណ្តោយ​ ឲ្យ​បុគ្គល​ជា​ម្ចាស់ កា​សុីណូ ម៉ូណាកូ (MONACO) បើក​អោយ​ក្រុម​ញៀន​ល្បែង​ ជាពិសេសពលរដ្ឋ​ខ្មែរ​ និង​ជនជាតិ​វៀតណាម​ឆ្លងដែន​ចេញ​ចូល​លេង​ល្បែង​ ជល់​មាន់ បៀ​រ អាប៉ោង និង​យូគី និងល្បែង​ផ្សេងៗ​ជាច្រើន​ប្រភេទ​ទៀត​ យ៉ាង​គគ្រឹក គគ្រេង​ធ្វើអោយ​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​នោះ​ មាន​ការព្រួយបារម្ភ​ភ័យខ្លាច​ បញ្ហា​អសន្តិសុខ សង្គម និង​អំពើ​ចោរកម្ម ចោរលួច ចោរឆក់ ចោរប្លន់ ចោរ​គាស់​ផ្ទះ​ និងប្រើ​អំពេី​ហឹង្សា​គ្រួសារ​ គ្រឿងញៀន​ជជាដើមផ្ដើមចេញ​ពី​ល្បែង​សុីសង​នេះឯង​។​

​ពលរដ្ឋសំណូមពរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុន​ឆន ស្នងការដ្ឋាន​នគរបាល​ខេត្ត​ និងឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មិនគួរមើលរំលងបញ្ហាកើតមានល្បែងសុីសងទាំងនេះទេ គួរមានវិធានការ ឲ្យលោក ចៅហ្វាយស្រុក​ ព្រះស្តេច​ និង​លោក ជៃ សេងហ៊ាង អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច កុំឲ្យបណ្ដែតបណ្តោយ​ ឲ្យ​ម្ចាស់​កាសុីណូ ​ម៉ូណាកូ(MONACO) បើក​អោយ​ពលរដ្ឋ​ខ្មែរ​ និង​ជនជាតិ​វៀ​តណាម ឆ្លងដែន​ ចេញ​ចូល​លេង​លល្បែងសុីសង ជល់​មាន់​ទ្រង់ទ្រាយ​ធំ នៅក្នុង​កា​សុីណូម៉ូណាកូ(MONACO) ក្នុង​មូលដ្ឋាន​របស់​ខ្លួន​គគ្រប់គ្រងយ៉ាងនេះនោះទេ គួរតែចាត់វិធានការទប់ស្កាត់បង្ក្រាប់ឲ្យបាន ឲ្យស្របតាមបទបញ្ជាប្រមុខថ្នាក់ដឹកនាំដាក់វិធានការ ។

Scroll to Top