សៀមរាប៖ ចំណុចនេះ លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើកទម្ងន់កម្រិតកំណត់..! ដែលគម្បីលោកមានវិធានការក្តៅទៅលើស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកប្រាសាទបាគង និងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦ ស្រុកពួក ខេត្តសៀមរាប។
បើមិនដូច្នេះទេ ផ្លូវជាតិដ៏ស្រស់ស្អាត អាចនិងទទួលរងការខូចខាតយ៉ាងមហន្តរាយ ធ្វើឲ្យរាជរដ្ឋាភិបាល ខាតលុយជួសជុលថែទាំ និងកសាងថ្មីក្នុងមួយឆ្នាំៗអស់លុយរាប់លានដុល្លារ ។






