ខេត្តសៀមរាប៖ ព័ត៌មានបឋម បុរសម្នាក់ ត្រូវគេសង្ស័យថាជាចោរលួចម៉ូតូ ត្រូវបាននគរបាលឃាត់ខ្លួនពីចំណុចខាងត្បូងស្តុបកោះកេរ្តិ៍ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅវេលាម៉ោង២០ និង៥០នាទីត្រូវនឹង ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនសង្ស័យខាងលើ សង្ស័យថាបានលួចយកម៉ូតូមួយគ្រឿង ពីស្រុកសូទ្រនិគម ខេត្តសៀមរាប រួចរត់គេចមកដល់ក្រុងសៀមរាប ក៍ត្រូវបានក្រុមនគរបាលឃា.ត់បានតែម្ដង។
តាមការបញ្ជាក់ពីប្អូនប្រុសម្ចាស់ម៉ូតូ បានអោយដឹងថា ខ្លួនបានដេញតាមពីក្រោយតាំងពីដំដែក ស្រុកសូទ្រនិគម រហូតមកដល់ចំណុចខាងត្បូងស្តុបកោះកេរ្តិ៍ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានស្រែកថាចោរៗ ក៏ត្រូវបានកំលាំងសមត្ថកិច្ច សហការជាមួយកំលាំងនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើដេញឃាត់បានជនសង្ស័យភ្លាមៗ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកំលាំងប៉ុស្តិ៍នគរបាលសង្កាត់សាលាកំរើក បានយកទៅធ្វើការតាមនិតិវិធីច្បាប់។






