ចែករំលែក៖

ល្បែងជល់មាន់លើដី កំពុងតែលេចធ្លោក្នុងមូលដ្ឋាន ស្រុកកំពង់ស្វាយ ប្រជាពលរដ្ឋត្អូញត្អែ តែអាជ្ញាធរ ហាក់មិនទាន់បានដឹង.?

កំពង់ធំ៖ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់ស្វាយ បានឲ្យដឹងថា ល្បែងជល់មាន់លើដី ស្ថិតនៅក្នុងភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កំពុងតែបើកលេងយ៉ាងរលូន។

ប្រជាពលរដ្ឋសបានសង្កត់ធ្ងន់ថា សកម្មភាពជល់មាន់ បានកំពុងបង្កការតានតឹង និងប៉ះពាល់ដល់សន្តិសុខសាធារណៈ។ ពួកគេក៏សង្ឃឹមថា អាជ្ញាធរដែលពាក់ព័ន្ធ នឹងចាត់វិធានការច្បាស់លាស់ ដើម្បីបញ្ចប់សកម្មភាពខុសច្បាប់ទាំងនេះ។

ជុំវិញព័ត៌មាននេះ បច្ចុប្បន្ន អង្គភាពយើងនៅមិនទាន់ទាក់ទងអាជ្ញាធរបាននៅឡើយ។ ប៉ុន្តែ ប្រសិនបើមានប្រតិកម្ម ឬការឆ្លើយតបពីអាជ្ញាធរ អង្គភាពយើងនឹងធ្វើការផ្សាយបន្ត ដើម្បីឲ្យសាធារណៈបានជ្រាបជាដំណឹង៕

Scroll to Top