ចែករំលែក៖

អភិបាលខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យ និងពង្រឹងកិច្ចការងារផ្តល់សេវារដ្ឋបាល នៅអង្គភាពច្រកចេញចូលតែមួយខេត្ត

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញចុះត្រួតពិនិត្យ និងពង្រឹងកិច្ចការងារផ្តល់សេវារដ្ឋបាល របស់មន្ត្រីទាំងជួរមុខ និងជួរក្រោយ នៅអង្គភាពច្រកចេញចូលតែមួយ ខេត្តពោធិ៍សាត់។

សកម្មភាពរបស់ ឯកឧត្តម អភិបាលខេត្ត ក្នុងការចុះត្រួតពិនិត្យផ្ទាល់ នៅអង្គភាពច្រកចេញចូលតែមួយ ក្នុងឱកាសនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់ក្នុងការជំរុញប្រសិទ្ធភាពការងាររដ្ឋបាល និងបង្កើនទំនុកចិត្តពីសាធារណជន៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

Scroll to Top