ចែករំលែក៖

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៦ និងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនការការពារ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៦ និងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនការការពារ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ ច្រកទ្វារព្រំដែនអន្តរជាតិម៉ឺនជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ក្នុងពិធីនេះផងដែរ ក៏ទទួលបានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្ដមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យទាំង៣០ លោកប្រធានអង្គភាពទាំងពីរ លោកមេបញ្ជាការវរនគរបាលកាពារព្រំដែនគោកលេខ៦០៧ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១១៦ លោកនាយប៉ុស្តិ៍នគរបាលវរការពារព្រំដែនទាំង៧ ចំណុះស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។

ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៍ទោ ស្នងការ ក៏បានដាក់ទិសដៅ ការកសាងផែនការ ការកសាងអង្គភាព និងធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការ ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចការងារបម្រើសេវាសាធារណៈប្រចាំថ្ងៃជូនដល់បងប្អូនប្រជាពលក្នុងមូលដ្ឋាន ជាពិសេសការផ្សព្វផ្សាយ បង្គ្រាប និងទប់ស្កាត់បញ្ហាក្មេងទំនើង និងបញ្ហាចោរកម្មផ្សេងៗ ពោលគឺការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជាបានយ៉ាងល្អប្រសើរ ។

ព្រមជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការក៏បានធ្វើការក្រើនរម្លឹកដាសតឿន ដល់មន្ត្រីក្រោមឱវាទទាំងអស់ ជាពិសេសកម្លាំងដែលមានភារកិច្ចការពារតាមគោលដៅទទួលខុសត្រូវនីមួយៗត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពជូនថ្នាក់ដឹកនាំ ដូចជាប្រជាពលរដ្ឋឱ្យបានល្អប្រសើរបំផុតប្រកបដោយភាពទទួលខុសត្រូវ ។

ពិធីនេះធ្វើឡើងនៅសាលប្រជុំធំទូលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ៕

Scroll to Top