ចែករំលែក៖

នគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីលួចម៉ូតូ 01ករណី ឃាត់ខ្លួនមនុស្សម្នាក់អនុវត្តតាមច្បាប់

បាត់ដំបង៖ ដោយទទួលបានការណែនាំ របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការ នៃអធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បានដឹកនាំផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតី ចុះស្រាវជ្រាវ ករណីអំពើលួច ក្រោយទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ តេង រើយ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅចំណុច ភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី០៣ ខែធ្នូឆ្នាំ២០២៥ វេលាម៉ោង១៧ និង ២០នាទី តាមការបំភ្លឺរបស់ជនរងគ្រោះថាមានជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាព លួចម៉ូតូ១គ្រឿងចាស់ ម៉ាកហុងដាឌ្រីម ឆ្នាំ១៩៩៩ គ្មានអាវទាំងអស់ មានស្លាកលេខសេរីចាស់(មិនចាំ) នៅចំណុចបឹងស្វាយស ភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ក្រោយពីទទួលពត៌មានកម្លាំងយើងបានស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យ និងបានធ្វើការនាំខ្លួន ឈ្មោះ សប ខ្និ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិតាថុក ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (ប្រើប្រាស់សារធាតុញៀន) មកកាន់អធិការដ្ឋាន ដើម្បីសាកសួរ។ ក្រោយធ្វើការសាកសួរនិងបានទទួលចម្លើយសារភាព រួមនិងវត្ថុតាងដកហូតរួមមាន:

១. ម៉ូតូ១គ្រឿងចាស់ ម៉ាកហុងដាឌ្រីម គ្មានអាវទាំងអស់ គ្មានស្លាកលេខតួ លេខម៉ាសុីនC100 MPE -8004305(ម៉ូតូជនរងគ្រោះ)។

២.ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកសថ្លា ចំនួន១ថង់ សង្ស័យមានសារធាតុញៀន ។

៣.ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

ក្រោយធ្វើការសាកសួររួចកម្លាំងយើងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញអនុវត្តតាមនីតិវិធី ៕

អធិការនគរបាលស្រុកគាស់ក្រឡ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឲ្យបានខ្ពស់ និងសូមជួយសហការផ្តល់ព័ត៌មានដល់សមត្ថកិច្ច ពេលប្រទះឃើញបុគ្គលចំលែកណាមួយចូលក្នុងមូលដ្ឋាន 🙏🏻 សូមអរគុណ

Scroll to Top