កំពង់ធំ៖ មានសេចក្តីរាយការមកថា បនល្បែងសុីសងជាច្រើនកន្លែង កំពុងបើកលេងដោយរលួន រីឯសម្ថកិច្ចនៃអធិការរដ្ឋាននគរបាលស្រុកតាំងគោក មិនអើពើ ក្នុងការទប់ស្កាត់ និងបង្ក្រាប បណ្តែតបណ្តោយអោយមានការបើកបនល្បែងសុីសងជាច្រើនទីតាំង នៅក្នុងភូមិសាស្ត្រឃុំទ្រៀល ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំជាដើម។
ប្រភពពីពលរដ្ឋបានអោយដឹងថា រាល់ថ្ងៃមានក្រុមអ្នកញៀណល្បែងបាននាំគ្នាសម្រុកចូលលេងយ៉ាងកុះក ក្នុងភូមិ-ឃុំ ដោយពុំមានការរំខានពីមន្ត្រីនគរបាលស្រុកតាំងគោកនោះឡេឺយ។
ពលរដ្ឋសុំណូមពរ ដល់លោកស្នងការនគរបាលខេត្តខេត្តកំពង់ធំ មេត្តាចាត់មន្ត្រីចុះពិនិត្យមើលបណ្តាទីតាំងខាងលើ និងចាត់វិធានការបង្ក្រាបផងទាន! ដើម្បីពលរដ្ឋមានភាពកក់ក្តៅ ផ្នែកសន្តិសុខ ក៍ដូចជាអនុវត្តបាននូវ គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព ៧ចំណុច ដែលក្រសួងមហាផ្ទៃបានដាក់ចុះ។



