ចែករំលែក៖

កម្លាំងនគរបាលក្រុងសំរោងឃា.ត់ខ្លួនក្មេងទំនើងពីរក្រុម ក្នុងករណីបានធ្វើសកម្មភាពយ.កដា.វកា.ប់ទៅលើម៉ូតូ…

ឧត្តរមានជ័យ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ និងដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការ នៃអធិការដ្ឋាននគរបាលក្រុងសំរោង

នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៩៖៥១នាទី នៅចំណុចក្នុងបរិវេទស្ថានីយប្រេងឥន្ធនៈតេលា ដែលស្ថិតនៅភូមិពុរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណី ក្មេងទំនើង ១ក្រុម មានគ្នាចំនួន ៣នាក់ ជិះម៉ូតូ ១គ្រឿង បានធ្វើសកម្មភាពយកដាវកាប់ទៅលើម៉ូតូ ១គ្រឿងរបស់ក្មេងទំនើង ១ក្រុមទៀត មានគ្នាចំនួន ៣នាក់ ដែលកំពុងឈប់នៅក្នុងស្ថានីយប្រេងឥន្ធនៈខាងលើ បណ្ដាលឲ្យខូចខាត។

-​ ក្រោយទទួលបានព័ត៌មាន និងឃ្លីបវីដេអូសកម្មភាពរបស់ក្មេងទំនើងខាងលើ លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានចាត់កម្លាំងផែនការងារនគរបាលយុត្តិធម៌ និងកម្លាំងកងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងសំរោង បានចុះដល់ទីកន្លែងកើតហេតុធ្វើការត្រួតពិនិត្យស្រាវជ្រាវ កំណត់​មុខ​សញ្ញា​ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់​ ។ ​

-​ បច្ចុប្បន្នករណីនេះកម្លាំងជំនាញផែនការងារនគរបាលយុត្តិធម៌ បានកសាងសំណុំរឿងដេីម្បី​ចាត់​ការ​តាមនីតិវិធី ៕

#អធិការរដ្ឋាននគរបាលក្រុងសំរោង

#ស្នងការរដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

Scroll to Top