ចែករំលែក៖

រថយន្ដស្ទួចរេចង្កូតទៅបុករថយន្ដមួយគ្រឿងទៀតពេលចុះចំណោទនៅពេជ្រនិលបណ្តាលឲ្យ​ ស្លាប់​៣​នាក់​

សៀមរាប៖ យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា  នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៣-១០៤ ត្រង់ចំណុចចុះចំ​ណោត ភូមិទី៦ ឃុំយា​យម៉ៅពេជ្រនិល ស្រុកភ្នំស្រួច  មា​នករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបណ្តាលឲ្យមនុស្ស៣នាក់បាត់បង់ជីវិត។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាង​រថយន្ត១​គ្រឿង ម៉ាក HY​UNDAI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ3​E-​7​768 បើកបរដោយឈ្មោះ រ៉ុង ធួក ភេទប្រុស អាយុ​៤៨​ឆ្នាំ នៅភូមិបឹងតាមុំ ឃុំផុង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បើកបរកើតទៅ​លិច ខណៈដែលមកដល់ចំណុចខា​ងលើ បានទៅបុករថយន្ត០១គ្រឿង ម៉ាក ISUZU ពណ៌​ស ពាក់ផ្លាកលេខភ្នំពេញ3F-8332 បើកបរដោយឈ្មោះ ឃីម ស៊ាងហ៊ន់ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិដំណាក់ស្នួល ឃុំគោគគង់ ស្រុកកញ្ជៀច ខេត្តព្រៃវែង  អ្នករួមដំណើរ១នាក់ក្នុងទិសដៅបញ្ច្រាសទិសគ្នា។

ក្នុងហេតុការណ៍នោះ  បណ្ដា​លឲ្យមនុស្ស​០៣នាក់​ បាត់បង់ជីវិត និងខូចខាតរថយន្តទាំង២គ្រឿង។

អធិការ​នគរបាល​ស្រុក​ភ្នំ​ស្រួច​ បា​នអោយដឹងថា​ ក្រោយទទួលបាន​ព័ត៌មាន​ពីហេតុការណ៍គ្រោះថ្នាក់ខាងលេី​ លោកបានបញ្ជាអោយកំលាំងនគរ​បា​ល​ដែលប្រចាំការនៅគោលដៅលោកយាយម៉ៅ​ ប៉ុស្តិ៍​ន​គ​របាលរដ្ឋបាល​ និងផ្នែកសណ្ដាប់ធ្នាប់​ ចុះសម្រួលសង្រ្គោះបន្ទាន់​ ប៉ុន្ដែ​អកុសលដោយសារអ្នកដំណេីរក្នុងរថយន្ដរបួសធ្ងន់ទេីបបណ្ដាលអោយស្លាប់។

មូលហេតុនៃគ្រោះថ្នាក់នោះ ត្រូវបានផ្នែកជំនាញ​សន្និដ្ឋាន​​ថា ​បណ្ដាល​មក​ពី​អ្នកបេីកបររថយន្ដស្ទួចរេចង្កូតទៅផ្នែកគន្លងផ្លូវរថយន្ដដែលចុះចំ​ណោទ​ ទេីបបណ្ដាលអោយ​បុកគ្នា​តែម្ដង។ក្រោយកើតហេតុ ​វត្ថុតាងរថ​យ​ន្ដទាំង២គ្រឿងសមត្ថកិច្ចបានស្ទួច​យកមករក្សាទុកនៅអធិ​ការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីចាត់ការតាមនីតិវិ​ធី​៕

Scroll to Top