ចែករំលែក៖

ល្បីថា ផ្ទះចែរ៉ា បើកជល់មាន់អនឡាញ នៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ១កន្លែង ទាំងអាជ្ញាធរ និងសមត្ថកិច្ចមិនហ៊ានបង្ក្រាប…?

កំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មិនសូវចូលចិត្ត លេងល្បែងស៊ីសង បានអោយដឹងថា ទីតាំងខាងលើកំពុងតែលេងពេញទំហឹង ក្នុងតូបម៉ាត។ ពលរដ្ឋបានដាក់ ការសង្ស័យថា សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ទទួលបានផលលាភទេដឹង ទើបមិនហ៊ានបង្ក្រាប។

ពាក់ព័ន្ធកាបើកឲ្យលេងល្បែងស៊ីសងមាន់ជល់អនឡាញ របស់ម្ចាស់ផ្ទះ ចែរ៉ា ខាងលើនេះ ពលរដ្ឋបាននិយាយថាមិនដឹងថាស្របច្បាប់ ឬមួយមិនស្របច្បាប់នោះទេ គេឃើញតែបងប្អូន ប្រជាពលរដ្ឋ នាំគ្នាមកចាក់លេងយ៉ាងអនាធិបតេយ្យ មិនដែលឃើញមាន ប៉ូលីស ណាម្នាក់មកបង្រ្កាបបាននោះទេ។

ប្រភពពីប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិស្វាយ ឃុំបារាយណ៍ លក្ខខណ្ឌសូមមិនបញ្ចេញឈ្មោះ បានខ្សឹបប្រាប់ បណ្ដាញសារព័ត៌មាន ព្រាប មេស៊ីនជើ ថា មួយថ្ងៃមួយថ្ងៃ គេមើលឃើញពីសកម្មភាព របស់ប៉ូលីស នៅតាមមូលដ្ឋាន ខិតខំបម្រើការងារ ជូនប្រជាពលរដ្ឋណាស់ មិនថាយប់មិនថាថ្ងៃ។ ពេលលឺថាមានកម្លាំងចុះមកបង្ក្រាប គឺថាតែងតែមាន អ្នកបោះដៃ មកម្ចាស់ផ្ទះ ឬមេល្បែង ទើបកម្លាំងសមត្ថកិច្ច មិនដែលបង្ក្រាបបាន ព្រោះអ្នកលេង អ្នកបើកអោយចាក់ តែងតែ ដឹងខ្លួនមុនរហូត។

ប្រជាពលរដ្ឋ ដែលមិនសូវចូលចិត្តលេងល្បែងស៊ីសង នៅក្នុងស្រុកបារាយណ៍ សូមអំពាវនាវ ទៅដល់អាជ្ញាធរភូមិ-ឃុំ ស្រុក-ខេត្ត និងប្រមុខរាជរដ្ឋាភិបាល មេត្តាជួយចាត់វិធានការ បង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ នៅក្នុងភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ នេះផង! បើបណ្ដែតបណ្ដោយ ឱ្យបើកលេង យ៉ាងអាណាធិបតេយ្យបែបនេះ ធ្វើឱ្យប្រជាពលរដ្ឋ មានការព្រួយ បារម្ភយ៉ាងខ្លាំង អំពីភូមិ-ឃុំមានសុវត្ថិភាព។

ប្រជាពលរសូមគោរពស្នើសូម លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ ជាពិសេសឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សូមមេត្តាបញ្ចេញកណ្តាប់ដៃដែក បង្ក្រាបល្បែងខុសច្បាប់មួយកន្លែងនេះ និងចាប់ម្ចាស់ទីតាំងមកផ្តន្ទាទោសតាមច្បាប់ផងទាន!

អង្គភាពអ្នកសារព័ត៌មានយើងសង្ឃឹមថា លោកស្នងការ ឯកឧត្តម អភិបាលខេត្ត និងចាត់មន្ត្រីជំនាញ ចុះបង្ក្រាបដោយក្តីអនុគ្រោះ ។ យោង អនុសាសន៍ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាយ៉ាងដាច់ណាត់ អោយ អស់លោក អភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស។

អង្គភាពអ្នកសារព័ត៌មានយើងខ្ញុំ គ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំង រិះគន់ក្នុងន័យស្ថាបនានិងសូមរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការ តាមរបបអ្នកសារព័ត៌មាន សូមអរគុណ។

Scroll to Top