ចែករំលែក៖

នោះពិតជាមិនធម្មតាមែន! ទីតាំងមួយកន្លែងស្ថិតនៅភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែងនេះហ៊ានប្រឆាំង និងអនុសាសន៍របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឲ្យលុបបំបាត់រាល់ល្បែងស៊ីសងគ្រប់ប្រភេទ…

ត្បូងឃ្មុំ៖ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍មកកាន់បណ្តាញសារព័ត៌មានយើងថា មានទីតាំងមួយកន្លែងបើកលេងល្បែងស៊ីសងអាប៉ោងស្ថិតក្នុង ភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញ្ញាក្រែង ខេត្តត្បូងឃ្មុំ តាមរោងកម្មករសំណង់នៅក្នុងការដ្ឋានចិន បានបើកដំណើរការលេងល្បែងស៊ីសង អាប៉ោងយូគី ឡុកឡាក់ខ្លាឃ្លោកជាដើម ជាក់ស្ដែងភ្នាក់ងារសារព័ត៌មានយើងចុះទៅដល់ពិតជាបើកដំណើរការលេងល្បែងស៊ីសងពិតម៉ែនកំពុងកៀងគរក្រុមអ្នកញៀនលេងល្បែងក្មេងប្រុសស្រី ទាំងចាស់ទាំងក្មេង កម្មករ ឱ្យចូលទៅលេងយ៉ាងគ្រឹកគគ្រេងភ្នាល់ដាក់លុយរាប់សិបម៉ឺនលានរៀល ក្នុងមួយថ្ងៃៗ ប្រភពពីប្រជាពលរដ្ឋក៏បានផ្ដិតយករូបភាពបញ្ជូនមកបណ្តាញអង្គភាពសារព័ត៌មានយើងខ្ញុំ ដើម្បីមកផ្សព្វផ្សាយជូនអាជ្ញាធរឱ្យលោកបានទទួលជ្រាប។

ប្រភពដដែលបានបន្តឱ្យដឹងទៀតថា! ទីតាំងលេងល្បែងស៊ីសងមួយកន្លែងនេះកំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ) បើកលេងរៀងរាល់ថ្ងៃ ពេលយប់តែម្ដង ជាមួយគ្នានេះ ការដ្ឋានសំណង់ក្រុមហ៊ុន ទីតាំងជិតជាប់ច្រកត្រពាំងថ្លុងនេះលេងល្បែងស៊ីសងប្រភេទ ដែលផ្ដល់លេងល្បែងនៅទីតាំងនេះយ៉ាងអាណាធិបតេយ្យ នាំឱ្យអសន្តិសុខបានធ្វើអោយពលរដ្ឋមានការ ភ័យ ខ្លាច និង ព្រួយ បារម្ភ កើតមាននូវ អំពើ ចោរ កម្ម និង បទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើមជាហេតុ!ធ្វើឱ្យពលរដ្ឋលើកឡើងថា! ឯណាទៅភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាពទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញអោយមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប!កន្លងមកនោះ.!។

ហេតុដូច្នេះ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅ សំណូមពរដល់ លោកអធិការស្រុកពញ្ញាក្រែង លោកវរសេនីយ៍ឯក ថាញ់ សុខវ៉ាត និងលោកអភិបាលស្រុកពញាក្រែក លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ជាពិសេសឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងលេងល្បែងមួយកន្លែងស្ថិតក្នុងការដ្ឋានសាងសង់អាគាររខាងលើនេះផងទាន.!។ដោយ៖រឿន សុវណ្ណារ៉ា

Scroll to Top