ចែករំលែក៖

ទីតាំងល្បែងអនឡាញជាច្រើនកន្លែង ក្នុងស្រុកពញាក្រែក កំពុងបើកលេងផ្ទុយច្បាប់ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព

ត្បូងឃ្មំ៖ មានសេចក្តីរាយការណ៍មកថា ក្នុងភូមិសាស្ត្រ ឃុំត្រពាំងផ្លុង និង ឃុំក្រែក ស្រុកពញាក្រែក មានបើកល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែង ផ្ទុយពីច្បាប់បង្ក្រាបល្បែងស៊ីសង និង គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមបញ្ជាក់ថា ថ្មីៗនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារាចរណែនាំស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ និងថែមទាំងបានណែនាំឱ្យអាជ្ញាធរសមត្ថកិច្ចទាំងអស់សហការជាមួយស្ថាប័នធនាគារ ដើម្បីស្រាវជ្រាវរកឱ្យឃើញពីប្រភពនៃការបញ្ជូនប្រាក់ទៅមករវាងក្រុមអ្នកលេងល្បែង និងមេល្បែងស៊ីសង។

គួរបញ្ជាក់ថា ល្បែងស៊ីសងខុសច្បាប់នេះ បណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។

អង្គភាពសារព័ត៌មានយើង ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប ហេតុដូច្នេះ ប្រជាពលរដ្ឋ សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជាពិសេស ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មិនគួរមើលរំលង គួរតែមានវិធានការទប់ស្កាត់ និងបង្ក្រាបផងទាន…!

Scroll to Top