កំពត៖. តើលោក លឹម មុនីរះ ជាអ្នកណាទើបហ៊ានបើកល្បែង ( ឡូតូ និង មាន់អនឡាញ) ហើយកាងល្បែង (មាន់ជល់និងឡូតូ)តាមប្រព័ន្ធអនឡាញអោយឈ្មោះក្រុមហ៊ុន( W7777 ) តើពួកគាត់ជានណា? បានជាហ៊ានបើកល្បែងឡូតូនិងមាន់ជល់ដោយសេរីបែបនេះ! សូម្បីតែលោក អធិការស្រុកកំពង់ត្រាច និង លោកអភិបាលនៃគណ:អភិបាលស្រុកកំពង់ត្រាចក៍មិនហ៊ានមកបង្ក្រាបចឹង?
ឬមួយអស់លោកខ្លាច បារមីរបស់លោក លឹម មុនីរះ នោះ?
ជុំវិញបញ្ហាល្បែងស៊ីសង ត្រូវបានអ្នកតាមដានសង្គម ធ្លាប់លើកឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ៕
បងប្អូនប្រជាពលរដ្ឋដែលរស់នៅជិតតាំងខាងលើនោះសូមស្នើរសុំទៅដល់ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ធ មធុរឹទ្ធ ស្នងការនគបាលខេត្តកំពត សូមលោកជួយចាត់កម្លាំងកូនចៅរបស់លោកចុះត្រួតពិនិត្យមើលទីតាំងល្បែងសុីសងខាងលើនេះផងទាន។






