ខេត្តកំពត៖មានសេចក្តីរាយការណ៍មួយពីអ្នកញៀនលេងល្បែងបានបង្ហើបថា ល្បែងសុីសងខុសច្បាប់ជាច្រើនប្រភេទ នៅក្នុងកាសុីណូ សុខ គីមម៉េង មួយកន្លែងនេះគេបានសង្កេតឃើញសុទ្ធតែពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម មកចូលលេងល្បែងស៊ីសងខុសច្បាប់ បានយ៉ាងរលូនជារៀងរាល់ថ្ងៃ។
សេចក្តីរាយការណ៍ បានបន្តទៀតថា ពលរដ្ឋខ្មែរ និងពលរដ្ឋវៀតណាម បាននាំគ្នាលើកឡើងថា មកទាល់ពេលនេះ មិនទាន់មានឃើញអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅស្រុក កំពង់ត្រាច ចុះមកទប់ស្កាត់ ដើម្បីធ្វើការបង្ក្រាប តាមគោលនយោបាយទាំង ៧ចំណុច ភូមិឃុំសង្កាត់មានសុវត្ថិភាពនៅឡើយទេ!
ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច នៅស្រុកកំពង់ត្រាច កំពុងប្រឆាំងបទបញ្ជារបស់ជាប្រមុខរាជរដ្ឋាភិបាលថ្មី នេះបើយោងតាមសេចក្តីសម្រេចលេខ ១១០ សសរ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកំណត់ទីតាំងនៃតំបន់ហាមឃាត់សម្រាប់ប្រតិបត្តិការកាស៊ីណូ បានចុះហេត្ថលេខានៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ ក្នុងសេចក្តីសម្រេច៖ប្រការ១ ត្រូវបានកំណត់ទីតាំងជាក់ស្តែងនៃតំបន់ហាមឃាត់ សម្រាប់ប្រតិបត្តិការកាស៊ីណូនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅលើកកម្ពស់ការវិនិយោគឲ្យកាន់តែសម្បូរបែបផ្សេងលើ ផ្នែកសណ្ឋាគារ និងបដិសណ្ឋារកិច្ចសម្រាប់ការបម្រើវិស័យទេសចរណ៍ វិស័យកម្មន្តសាល ឧស្សាហកម្ម កសិ-ឧស្សាហកម្ម ពាណិជ្ជកម្ម និងតំបន់សេដ្ឋកិច្ចពិសេស ព្រមទាំងដើម្បីពង្រឹង លើកកម្ពស់ និងអភិរក្សវប្បធម៍ និងសាសនា ក៏ដូចជាធានាបានសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ នៅក្នុងតំបន់គោលដៅទេសចរណ៍ដែលរួមមាន៖-ខេត្តកែប និងខេត្តកំពត លើកលែងតំបន់ភ្នំបូកគោ និងតំបន់ច្រកព្រែកចាក។
សូមបញ្ចាក់ផងដែលថា៖ ភ្ញៀវខ្មែរ មិនត្រូវបានអនុញ្ញាត អោយពលរដ្ឋខ្មែរចូលលេង ល្បែងសុីសងនៅក្នុងកាសុីណូនោះឡើយ ដូច្នេះហើយ ពលរដ្ឋក៍សូមអំពាវនាវទៅដល់ថ្នាក់ដឹកនាំទាំងអស់ ជាពិសេស ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត នឹងលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត សូមពិនិត្យឡើងវិញ ចំពោះម្ចាស់បើកល្បែងសុីសង នៅក្នុងកាស៊ីណូសុខ គីមម៉េងមួយកន្លែងនេះផងទាន! ។ ដែលកំពុងបើកអោយពលរដ្ឋខ្មែរនិងពលរដ្ឋវៀតណាម ចូលលេងល្បែងសុីសង ប្រជល់មាន់ បៀរអាប៉ោង និងយូគី យ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃបែបនេះតែម្ដង។ ប្រភពពីពលរដ្ឋបានអោយដឹងថា សម្រាប់ការប្រជល់មាន់១គូៗ ភ្នាល់ដាក់លុយរាប់ លាន. រៀល ឯណោះឬច្រើនជាងនេះទៅទៀត
សូមបញ្ជាក់ថាល្បែងសុីសង ប្រជល់មាន់បៀរអាប៉ោង ហើយនិងយូគី បើកលេងជាទ្រង់ទ្រាយធំតែម្តង បងប្អូនប្រជាពលរដ្ឋបានព្រួយបារម្ភយ៉ាងខ្លាំង ខ្លាចកើតនូវអំពើចោរកម្ មនិងបទល្មើសផ្សេងៗ មានដូចជាចោរលួច ចោរឆក់និងចោរប្លន់ជាដើម ទីតាំងបើកល្បែងសងមួយកន្លែងនេះ នៅច្រកទ្វាទ្វេរភាគីទាន់ហន់ ឃុំព្រែកក្រឹសស្រុកកំពង់ត្រាច ខេត្តកំពត៕













