ចែករំលែក៖

ល្បែងស៊ីសងបញ្ជល់មាន់ តាមប្រព័ន្ធអនឡាញ និងឡូតូ កំពុងបើកលេងយ៉ាងកក្រើកក្នុងទីតាំងភូមិឡឥដ្ឋ សង្កាត់ បឹងកុក ក្រុងកំពង់ចាម ឬឯអាជ្ញាធរសម្ងំស្ងៀម…

ខេត្តកំពង់ចាម៖ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ល្បែងស៊ីសងមាន់ជល់ តាមប្រព័ន្ធអនឡាញកំពុងដំណើរការយ៉ាងកក្រើកឡើងវិញក្រោយពីមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់សម្ងំស្ងៀម។

ល្បែងស៊ីសងបញ្ជល់មាន់ តាមប្រព័ន្ធអនឡាញ និងឡូតូ កំពុងបើកលេងយ៉ាងកក្រើកក្នុង ទីតាំងនៅផ្ទះឈ្មោះ ចែ ហេង ប្តី ឈ្មោះ សល ក្នុងភូមិ ឡឥដ្ឋ សង្កាត់ បឹងកុក ក្រុង កំពង់ចាម ខេត្ត កំពង់ចាម ។

ប្រជាពលរដ្ឋនិងមហាជនទូទៅ ពិសេសរាស្ត្រ ក្នុងមូលដ្ឋានបានលើកឡើងថា ហេតុអ្វីទីតាំងទាំងនេះ ហ៊ានបើកលេងយ៉ាងកក្រើកឡើងវិញ ឬមួយមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានបើកភ្លើងខៀវ ឱ្យម្ចាស់ទីតាំងល្បែងស៊ីសងទាំងនេះទើបបានដំណើរការឡើងវិញដូច្នេះ។

យោងតាម ជំពូកទី៣ ទោសប្បញ្ញត្តិ មាត្រា ៥..ត្រូវថ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀលដល់ម្ភែលានរៀលនិងដាក់គុពីមួយឆ្នាំដល់ប្រាំឆ្នាំចំពោះអ្នកផ្តល់ទីតាំងលេងល្បែងស៊ីសង អ្នកបើកកន្លែលលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារល្បែងស៊ីសង។

ក្នុងករណីពុំរាងចាលត្រូវថ្តន្ទាទោសពិន័យជាប្រាក់និងដាក់គុកខាងលើនេះជាអតិបរមា។ល្បែងស៊ីសងខុសច្បាប់ទាំងនេះ ជាដើមចម នៃអំពើហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងបទល្មើស ផ្សេងៗ ដូចជា លួច ឆក់ ប្លន់ជាដើម លោកវរសេនីយ៍ឯក ឯមវឌ្យនា អធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់មិនគួរមើលរំលងនោះទេ។

មហាជនទូទៅ និងប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើ សូមសំណូមពរដល់ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ចុះស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងជល់មាន់តាមអនឡាញ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕

Scroll to Top