កំពង់ចាម៖នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ហាន កុសល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំរបាយការណ៍ស្តីពីវឌ្ឍនភាព បញ្ហាប្រឈមក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល ៣ឆ្នាំ (២០២១-២០២៣) សម្រាប់រៀបចំវេទិកាថ្នាក់ខេត្ត ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុង-ស្រុក ស្ថិតនៅសាលប្រជុំសាលាខេត្ត។






