ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅស្នងការដ្ឋាននគបាលខេត្តព្រៃវែង មានរៀបចំ ពិធីបិទវគ្គបំប៉នជំនាញរយ:ពេលខ្លី ស្ដីពីតួនាទីភារកិច្ចរបស់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំការងារសេនាធិការ ។
សូមបញ្ជាក់ថា ក្នុងពិធីនេះដែរ ក៏ទទួលបានការចូលរួមពីសំណាក់លោកស្នងការរង លោកនាយការិយាល័យ លោកអធិការ តាមបណ្ដាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង ១៣ រួមទាំងសិក្ខាកាម សរុប ១២០ រូប នារី ២២ រូប ពិធីនេះធ្វើឡើងនៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ។












